ថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
សិក្ខាសាលាផ្សព្វផ្សាយទស្សវត្សត៍អង្គការសហកប្រជាជាតិនៃកសិកម្មជាលក្ខណៈគ្រួសារ ដែលរៀបចំឡើងដើម្បីប្រមូលចងក្រងឯកសារសំយោគមួយ ដែលពិពណ៌នាអំពីគំនិតផ្តួចផ្តើម ដែលមានស្រាប់ និងផែនការគ្រោងទុកនៃកសិកម្មលក្ខណៈគ្រួសារ និងកសិកម្មប្រកបដោយចីរភាព ដើម្បីផ្តល់ជាអនុសាសន៍ សម្រាប់សកម្មភាពយុទ្ធសាស្រ្ត ឬជំហ៊ានជាក់លាក់ក្នុងអនុវត្តសកម្មភាពរបស់UNDFF នៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់ តាមរយៈយន្តការ សហប្រតិបត្តិការល្អ និងយន្តការសម្របសម្រួលសម្រាប់អ្នកចូលរួមអនុវត្តសកម្មភាពរបស់UNDFF។
សិក្ខាសាលារៀបចំឡើងក្រោមអធិបតីភាពរបស់លោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ជាតំណាងឯកឧត្តមបណ្ឌិត ងិយ ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងក៏បានអញ្ជើញចូលរួមចែករំលែកអំពីផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ ដោយលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម។
សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះរួមមាន តំណាងអង្គការកសិករ អង្គការក្រៅរដ្ឋាភិបាល បណ្តាញយុវជន សាកលវិទ្យាល័យ និងអ្នកពាក់ព័ន្ធដទៃទៀត។