Home / Resources / Other Documents

Other Documents

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាំបូដ្រា លើកទី៦

ខាំបូដ្រា/CambDHRRA បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ដែលប្រព្រិត្តឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមរយៈ Zoom ក្រោមការសម្របសម្រួលដោយ លោក ប៉ាន សុភាព ប្រធានក្រុមប្រឹក្សាភិបាល និងមានការអញ្ជើញចូលរួមពី លោក ជុំ រិទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាល លោក ណេត សុវណ្ណ ហេរញ្ញិក លោក ម៉ម សម្បត្តិ និង លោក នួន ទុំ ជាសមាជិកក្រុមប្រឹក្សាភិបាលខាំបូដ្រា លោក ហ៊ឹម នឿន អគ្គលេខាធិការ និង លោក ម៉ុម ចាន់ថា មន្រ្តីកម្មវិធី។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សា និងចែករំលែកអំពី វឌ្ឍនភាព គោលនយោបាយហិរញ្ញវត្ថុ និងធនធានមនុស្ស ការដាក់ពាក្យស្នើសុំជាសមាជិកខាំបូដ្រា និងកិច្ចការមួយចំនួនដើម្បីពង្រឹងលក្ខណៈសម្បត្តិរបស់ខាំបូដ្រាអោយបានកាន់តែប្រសើរ។ ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំអបអរសាទរនូវសមិទ្ធិផលរបស់ខាំបូដ្រាដែលបានអនុវត្ថកន្លងមក។ សម្រាប់ការជ្រើសរើសសមាជិកថ្មី …

Read More »

របាយការណ៍ស្តីពី ទីផ្សារសម្រាប់​ផលិតផល​កសិកម្ម ដែលមានតម្លៃ​ខ្ពស់​របស់កម្ពុជា

ក្រោយពីការសិក្សាស្រាវជ្រាវរបស់ CAVAC ស្ដីពី«ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា» បាន​បញ្ចប់ បានបង្ហាញថាផលិតផលកសិកម្មចំនួន ៩មុខ មានតម្លៃខ្ពស់ និងមានសក្ដានុពលលើទីផ្សារអន្តរជាតិ។ ផលិតផលកសិកម្មសក្ដានុពលទាំងនោះ រួមមាន ផ្លែស្វាយមៀនប៉ៃលិន ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ផ្លែប័រ ល្ង ចេកក្រៀម និងស្ករត្នោត។ ផលិតផលទាំងនេះ មានមួយចំនួនបច្ចុប្បន្នក៏បាននិងកំពុងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួចហើយដែរ។ សូមចូលអានរបាយការណ៍៖ Download Report

Read More »

កិច្ចប្រជុំពីចំងាយនៃក្រុមអ្នកជំនាញ

រសៀល ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ ខាំបូដ្រាបានរៀបចំកិច្ចប្រជុំពីចំងាយនៃក្រុមអ្នកជំនាញ ដែលទទួលបានការអញ្ជើញចូលរួមពីអ្នកជំនាញចំនួន ៨ រូប មកពី វិស័យកសិធុរកិច្ច ការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងវិស័យកែច្នៃម្ហូបអាហារ។ កិច្ចប្រជុំនេះបានពិភាក្សាលើចំណុចសំខាន់បី (១) ទស្សនទានរបស់ក្រុមអ្នកជំនាញខាំបូដ្រា (២) ការបង្កើតសេចក្តីព្រាង ក្រោមខណ្ឌការងារ និង (៣) ឱកាសការងារគ្រោះយោបល់នានា។ ក្រុមអ្នកជំនាញគឺជាធនធានមនុស្សដ៏សំខាន់ដើម្បីគាំទ្រដល់ខាំបូដ្រា ជាមួយនឹងជំនួយពិសេស ទាក់ទងនឹងតម្រូវការ ជាក់លាក់ដែលទាក់ទងនឹងការអនុវត្តកម្មវិធីរបស់ខ្លួន។ លើសពីនេះអ្នកជំនាញក៏ផ្តល់ជូននូវការងារប្រឹក្សាយោបល់ (ការបណ្តុះបណ្តាលនិងការស្រាវជ្រាវ) ដល់អ្នកខាងក្រៅផងដែរ។ ចាប់តាំងពីបង្កើតមក ខាំបូដ្រាបានរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាល និងការស្រាវជ្រាវជាច្រើន នៅថ្នាក់ជាតិ និងថ្នាក់តំបន់ ផ្តោតលើការខ្សែសង្វាក់តម្លៃ កសិធុរកិច្ច ពង្រឹងការចូលរួមរបស់យុវជននិងស្ត្រីក្នុងការវិនិយោគ កសិកម្ ប្រកបដោយការទទួលខុសត្រូវ ទីផ្សារផលិតផលសរីរាង្គ ការកសាងផែនការអាជីវកម្ម ការគ្រប់គ្រងចំណេះដឹង …

Read More »

ប្រតិទិនឆ្នាំ២០២១ ភ្ជាប់ជាមួយនឹងសម្រង់អនុសាសន៍សំខាន់ៗ និងរូបភាពដ៏ស្រស់ស្អាត

សួស្តីឆ្នាំថ្មី ឆ្នាំ២០២១! ប្រតិទិនឆ្នាំ២០២១ ភ្ជាប់ជាមួយនឹងសម្រង់អនុសាសន៍សំខាន់ៗ និងរូបភាពដ៏ស្រស់ស្អាត ក្នុងការលើកទឹកចិត្តយុវជនចូលរួមក្នុងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ។ សម្រាប់លោកអ្នកដែលចង់បានប្រតិទិនឆ្នាំ២០២១នេះ សូមសរសេរក្នុងប្រអប់សារនៃគណនីហ្វេសប៊ូករបស់ខាំបូដ្រា។ យើងខ្ញំលើកទឹកចិត្តលោកអ្នកផ្តល់យោបល់បន្ថែមស្តីពី តើគួរធ្វើដូចម្តេច ដើម្បីលើកទឹកចិត្តយុវជនចាប់អារម្មណ៍លើការងារកសិកម្ម? សូមបញ្ជាកថា: ប្រតិទិននឹងផ្តល់ជូនសម្រាប់អ្នកដែលផ្ញើសារ ២០០នាក់ដំបូងតែប៉ុណ្ណោះ!!!

Read More »

វិធីសាស្រ្តកែច្នៃផលិតផលអាហារជាលក្ខណៈគ្រួសារ

វិធីសាស្រ្តកែច្នៃផលិតផលអាហារជាលក្ខណៈគ្រួសារ 1. តើអ្វីទៅជាការកែច្នៃអាហារ? ការកែច្នៃអាហារគឺជាវិធីសាស្រ្ត និងបច្ចេកទេសដែលចងក្រងឡើង ដើម្បី កែច្នៃធាតុដើម អោយទៅជាផលិតផលអាហារសម្រេច ឬអាហារពាក់ កណ្តាលសម្រេច។ ការកែច្នៃអាហារគឺជាវិធីសាស្រ្តទាំងឡាយដែលត្រូវបានប្រើប្រាស់ដើម្បីកែច្នៃអាហារដោយបន្ថែមគ្រឿងផ្សំចូលទៅជាមួយវត្ថុធាតុដើម ដើម្បីផ្លាស់ប្តូរទម្រង់ និងលក្ខណៈរបស់អាហារ។ ផលិតផលអាហារសម្រេច ឬពាក់កណ្តាលសម្រេចមាន គុណ ភាពល្អ គឺអាស្រ័យទៅលើវត្ថុធាតុដើម គ្រឿងផ្សំ វិធីសាស្រ្ត បច្ចេកទេស និងការអនុវត្តន៍អនាម័យពេលប្រតិបត្តការ កែច្នៃ។ អាហារត្រូវបានកែច្នៃក្រោមលក្ខខណ្ឌ និងហេតុផលជាច្រើនយ៉ាង។ តាំងពីយូរយារណាស់មកហើយ ស្រូវ គ្រាប់សណ្តែក គ្រាប់ពោត និងពពួកគ្រាប់ធញ្ញជាតិផ្សេងទៀត ត្រូវបានសម្ងួតបន្ទាប់ពីប្រមូលផលដើម្បីរក្សាទុកអោយបានយូរ។ ហេតុផលដ៏ចម្បងបំផុតនៃការកែច្នៃអាហារ គឺដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបង្កើនរសជាតិអាហារ។ ជាឧទាហរណ៍នៅប្រទេសកម្ពុជា មានជ្រក់ដែលកែច្នៃពីបន្លែស្រស់ផ្លែឈើ។ 2. តើអ្នកដឹងទេថា…? បាក់តេរីចូលចិត្តអាហារដែលមានប្រូតេអ៊ីនខ្ពស់ដូចជា សាច់ឆៅ ត្រី សាច់មាន់ និងផលិតផលធ្វើពីទឹកដោះគោ ដែលប្រភេទ អាហារទាំងអស់នេះត្រូវបានចាត់ចូលជាក្រុមអាហារដែលមានហានិភ័យខ្ពស់។ បាក់តេរីអាចលូតលាស់នៅសីតុណ្ហភាពចន្លោះពី ៥-៦០អង្សាសេ ដែលត្រូវបានគេហៅថា ជាចន្លោះសីតុណ្ហភាព គ្រោះថ្នាក់។ …

Read More »