យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជម្រាបជូនលោក លោកស្រី នាងកញ្ញា និងប្រិយភាពទាំងអស់ថា ដើម្បីគាំទ្រ និងកសាងភាពធន់ដល់យុវជនក្នុងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ ក្រោមកិច្ច សហការរវាង FAO និងអង្គការអាស៊ាដ្រា (AsiaDHRRA) សមាគមខាំបូដ្រានឹងរៀបចំ ការចែករំលែកបទពិសោធន៏តាមអនឡាញ (ZOOM) ស្តីអំពីការកសាងភាពធន់របស់យុវជនក្នុងការវិនិយោគកសិកម្មក្នុងបរិបទកូវីដ-១៩។
កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចាប់ផ្តើមពីម៉ោង៨៖៣០ នាទី ដល់ម៉ោង ១២ៈ០០ ថ្ងៃត្រង់ ក្នុងគោលបំណងដើម្បី៖
- ធ្វើការចែករំលែកនូវគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធមួយចំនួន និងវឌ្ឍនភាពដែលបាននឹងកំពុងធ្វើ ដើម្បីគាំទ្រ និងកសាងភាពធន់ដល់យុវជនក្នុងការវិនិយោគកសិកម្ម។
- ការចែករំលែកនូវ គំនិតផ្តួចផ្តើម អនុសាសន៍នានាក្នុងការអភិវឌ្ឍវិធានការណ៍ ឬកម្មវិធីក្រោយជំងឺរាតត្បាតកូវីដ១៩។
វាគ្មិនកិត្តយសដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានតំណាងបណ្តាញយុវកសិករ ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិល ដូចបានភ្ជាប់។