Bahis dünyasında ortalama oyuncu sadakati süresi 14 aydır; bettilt giriş’te bu süre 19 aya kadar uzamaktadır.

Her gün yeni fırsatlarla kullanıcılarını karşılayan bettilt bahis dünyasında lider konumda.

2024 yılında dünya genelinde toplam 45 milyon kullanıcı sorumlu oyun araçlarını aktif olarak kullanmıştır; bettilt giriş bu sistemi entegre etmiştir.

Kullanıcılar kolay bahsegel erişim için bağlantısını her gün kullanıyor.

Kart oyunlarından slot bettilt makinelerine kadar çeşitliliği kullanıcıları cezbediyor.

Oyuncular hızlı işlem bettilt yapmak için bağlantısını takip ediyor.

Home / News / Event / កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាំបូដ្រា លើកទី៦

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាំបូដ្រា លើកទី៦

ខាំបូដ្រា/CambDHRRA បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ដែលប្រព្រិត្តឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមរយៈ Zoom ក្រោមការសម្របសម្រួលដោយ លោក ប៉ាន សុភាព ប្រធានក្រុមប្រឹក្សាភិបាល និងមានការអញ្ជើញចូលរួមពី លោក ជុំ រិទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាល លោក ណេត សុវណ្ណ ហេរញ្ញិក លោក ម៉ម សម្បត្តិ និង លោក នួន ទុំ ជាសមាជិកក្រុមប្រឹក្សាភិបាលខាំបូដ្រា លោក ហ៊ឹម នឿន អគ្គលេខាធិការ និង លោក ម៉ុម ចាន់ថា មន្រ្តីកម្មវិធី។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សា និងចែករំលែកអំពី វឌ្ឍនភាព គោលនយោបាយហិរញ្ញវត្ថុ និងធនធានមនុស្ស ការដាក់ពាក្យស្នើសុំជាសមាជិកខាំបូដ្រា និងកិច្ចការមួយចំនួនដើម្បីពង្រឹងលក្ខណៈសម្បត្តិរបស់ខាំបូដ្រាអោយបានកាន់តែប្រសើរ។
ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំអបអរសាទរនូវសមិទ្ធិផលរបស់ខាំបូដ្រាដែលបានអនុវត្ថកន្លងមក។ សម្រាប់ការជ្រើសរើសសមាជិកថ្មី ខាំបូដ្រានិងសិក្សាស៊ីជម្រៅបន្ថែមទៅលើការចូលជាសមាជិកថាអ្វីជាគុណសម្បត្ថិ និងអ្វីជាគុណវិបត្តិដែលជាប្រយោជន៍ទៅសមាជិកនិមួយៗ។ ចំណែកឯគោលនយោបាយហិវញ្ញវត្ថុ និងធនធានមនុស្ស អគ្គលេខាធិការនឹងរៀបចំបទបង្ហាញបន្ថែមដល់ក្រុមប្រឹក្សាភិបាលក្នុងការអនុម័តក្នុងកិច្ចប្រជុំពិសេសដោយឡែក។ ចំណែកឯការរៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្មស្តីពី ការលើកកម្ពស់សហគ្រិនភាពកសិកម្មដើម្បីគាំទ្រដល់ភាពលូតលាស់ប្រកបដោយចីរភាពដល់សហគមន៍កសិកម្ម ដែលត្រៀមរៀបចំនៅពេលខាងមុខ សម្រាប់ថវិកា និងដំណើរការរៀបចំជាស្មារតីស្ម័គ្រចិត្តរួមគ្នាពីសមាជិក អ្នកពាក់ព័ន្ធ និងម្ចាស់ជំនួយផ្សេងទៀត។ ហើយវេទិកានិងត្រៀមរៀបចំនូវសូចករណ៍សំខាន់ៗរួមដើម្បីត្រួតពិនិត្យ និងតាមដានលទ្ធផលបន្ត នៅពេលក្រោយវេទិកា។
ការប្រជុំប្រចាំឆ្នាំសមាជិកខាំបូដ្រាគ្រោងធ្វើនៅ ចុងខែធ្នូ ឆ្នាំ២០២១ ដែលមានអ្នកចូលរួមចន្លោះពី ២០ ទៅ៣០នាក់ ដោយរៀបចំប្រជុំទល់មុខគ្នា ក្រោមការអនុវត្តវិធានការណ៍ការពារខ្ពស់ពីជម្ងឺកូវីដ១៩ ហើយសម្រាប់ទីកន្លែងត្រូវជ្រើសរើសទីតាំងដែលទូលាយ និងមានខ្សល់អាកាសចេញចូលល្អ។
សម្រាប់របៀបវារៈចុងក្រោយក្នុងការរៀបចំ កិច្ចសន្ទនាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ផែនការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ គឺត្រូវការអ្នកជំនាញដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងការសម្របសម្រួលក្នុងការងារនេះ។
ជារួម កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយអត្ថន័យ និងសម្រេចបានលទ្ធផលជាផ្លែផ្កាគួរអោយកត់សម្គាល់។