Home / News / Event / វឌ្ឍនភាពថ្មីមួយទៀតរបស់ក្រុមការងារគម្រោង SEEDS ក្នុងសប្តាហ៍នេះ!
CamboDHRRA_SEEDS_Scading training
CamboDHRRA_SEEDS_Scading training

វឌ្ឍនភាពថ្មីមួយទៀតរបស់ក្រុមការងារគម្រោង SEEDS ក្នុងសប្តាហ៍នេះ!

ក្នុងសប្តាហ៍នេះ ក្រុមការងារគម្រោងស៊ីដ (SEEDS) បានចុះសម្រសសម្រួលវគ្គបង្វឹកពង្រឹងសមត្ថភាពជូន ជំនួយការឌីជីថលតាមសហគមន៍ (DAA) 3នាក់ តំណាងសហគមន៍កសិកម្មដៃគូ (AC) ចំនួន 4នាក់ និងក្រុមគ្រូបង្គោលកសិកម្មធីជីថលចំនួន 8នាក់ ដែលមកពីសហគមន៍កសិកម្មដៃគូចំនួន 3 ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
វគ្គបង្វឹកនេះបានបំពាក់បំប៉នដល់អ្នកចូលរួមទាំងអស់នូវជំនាញ និងវិធីសាស្ត្រ ក្នុងការសម្របសម្រួល ការរៀបចំសម្ភារៈបរិក្ខាបណ្តុះបណ្តាល សម្រាប់ការបណ្តុះបណ្តាលបន្តរប្រកបដោយទំនុកចិត្ត លើប្រធានបទ “មូលដ្ឋានគ្រឹះអក្ខរកម្មឌីជីថល និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម” ដល់កសិករគំរូ។
ពេលនេះ រាល់សម្ភារបណ្តុះបណ្តាល ផែនការវគ្គ សម្ភារៈបរិក្ខារនានា និងភស្តុភារ ត្រូវបានរៀបចំយ៉ាងពេញលេញ ដោយធានាថាយើងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញជំនាញសំខាន់ៗទាំងនេះជូនទៅកសិករគំរូរបស់យើងនៅតាមសហគមន៍គោលដៅ

CamboDHRRA_SEEDS_Scading training
CamboDHRRA_SEEDS_Scading training