ជាមួយនឹងការចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពកសិករវ័យក្មេង ខាំបូដ្រា(CamboDHRRA)និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃស្តីពីការធ្វើទីផ្សារកសិផលសរីរាង្គ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ ។ គោលបំណងនៃការបណ្តុះបណ្តាលគឺ៖
– ដើម្បីផ្តល់ចំណេះដឹងដល់កសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ ក្នុងការធ្វើទីផ្សារផលិតផលសរីរាង្គ។
– ដើម្បីពង្រឹងសមត្ថភាពកសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ លើស្តង់ដារគុណភាពនៃផលិតផលកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលអាចផ្តល់ប្រាក់ចំណេញបាន។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង តាមរយៈកិច្ចប្រជុំពីចម្ងាយ ដែលមានអ្នកចូលរួមសរុប៦៧នាក់ ដែលមកពីតំណាងយុវកសិករ យុវសហគ្រិន អង្គការសង្គមស៊ីវិល អង្គការកសិករថ្នាក់ជាតិ និងសហគមន៍កសិកម្ម។
ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលសំខាន់ៗផ្តោតលើ គោលការណ៍ទីផ្សារ គុណភាពផលិតផល ការកំណត់តម្លៃ ការកសាងទំនាក់ទំនងយូរអង្វែង ការធ្វើទីផ្សារផ្ទាល់ និងការសហការណ៍ធ្វើទីផ្សារ។