វិធីសាស្រ្តកែច្នៃផលិតផលអាហារជាលក្ខណៈគ្រួសារ 1. តើអ្វីទៅជាការកែច្នៃអាហារ? ការកែច្នៃអាហារគឺជាវិធីសាស្រ្ត និងបច្ចេកទេសដែលចងក្រងឡើង ដើម្បី កែច្នៃធាតុដើម អោយទៅជាផលិតផលអាហារសម្រេច ឬអាហារពាក់ កណ្តាលសម្រេច។ ការកែច្នៃអាហារគឺជាវិធីសាស្រ្តទាំងឡាយដែលត្រូវបានប្រើប្រាស់ដើម្បីកែច្នៃអាហារដោយបន្ថែមគ្រឿងផ្សំចូលទៅជាមួយវត្ថុធាតុដើម ដើម្បីផ្លាស់ប្តូរទម្រង់ និងលក្ខណៈរបស់អាហារ។ ផលិតផលអាហារសម្រេច ឬពាក់កណ្តាលសម្រេចមាន គុណ ភាពល្អ គឺអាស្រ័យទៅលើវត្ថុធាតុដើម គ្រឿងផ្សំ វិធីសាស្រ្ត បច្ចេកទេស និងការអនុវត្តន៍អនាម័យពេលប្រតិបត្តការ កែច្នៃ។ អាហារត្រូវបានកែច្នៃក្រោមលក្ខខណ្ឌ និងហេតុផលជាច្រើនយ៉ាង។ តាំងពីយូរយារណាស់មកហើយ ស្រូវ គ្រាប់សណ្តែក គ្រាប់ពោត និងពពួកគ្រាប់ធញ្ញជាតិផ្សេងទៀត ត្រូវបានសម្ងួតបន្ទាប់ពីប្រមូលផលដើម្បីរក្សាទុកអោយបានយូរ។ ហេតុផលដ៏ចម្បងបំផុតនៃការកែច្នៃអាហារ គឺដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបង្កើនរសជាតិអាហារ។ ជាឧទាហរណ៍នៅប្រទេសកម្ពុជា មានជ្រក់ដែលកែច្នៃពីបន្លែស្រស់ផ្លែឈើ។ 2. តើអ្នកដឹងទេថា…? បាក់តេរីចូលចិត្តអាហារដែលមានប្រូតេអ៊ីនខ្ពស់ដូចជា សាច់ឆៅ ត្រី សាច់មាន់ និងផលិតផលធ្វើពីទឹកដោះគោ ដែលប្រភេទ អាហារទាំងអស់នេះត្រូវបានចាត់ចូលជាក្រុមអាហារដែលមានហានិភ័យខ្ពស់។ បាក់តេរីអាចលូតលាស់នៅសីតុណ្ហភាពចន្លោះពី ៥-៦០អង្សាសេ ដែលត្រូវបានគេហៅថា ជាចន្លោះសីតុណ្ហភាព គ្រោះថ្នាក់។ …
Read More »ការគាំទ្រយុវជនក្នុងប្រពន្ធ័កសិកម្ម និងស្បៀងអាហារ
យុវជនគឺនៅជួរមុខ និងជាអនាគតនៃ ការផ្លាស់ ប្តូរប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ព្រមទាំង ការវិនិយោគ ប្រកបដោយ ការ ទទួល ខុស ត្រូវ។ យុវជនត្រូវការការគាំទ្រ រួម ទាំង ទីផ្សារ និងគោល នយោបាយ ដើម្បី ទទួល បាន ដីធ្លី ទឹក ព្រៃឈើ ពលកម្ម ចំណេះដឹង ព័ត៌មាន ផ្នែក កសិកម្ម ហិរញ្ញវត្ថុ ឥណទាន ទីផ្សារ បច្ចេក វិទ្យា និងស្ថាប័នគាំទ្រ។ ខាំបូដ្រាបាននឹងកំពុងគាំទ្រយុវជនក្នុងការចូលរួម និងទទួលបានអត្ថប្រយោជន៏ពីការវិនិយោគ កសិកម្ម ប្រកបដោយការទទួលខុសត្រូវ តាមរយៈការពង្រឹងសមត្ថភាព ចងក្រងក្រុម បណ្តាញយុវសហគ្រិន ភ្ជាប់ ពួកគេជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងការវិនិយោគកសិកម្ម និងភ្នាក់ងារជំនាញរបស់រដ្ឋាភិបាល។
Read More »CamboDHRRA Rice Seed Partnership working group meeting
August 06, 2021 CamboDHRRA organized a meeting of the Rice Business Partnership Working Group to develop a working group framework and a partnership coordination mechanism for team members. The Rice Seed Business Partnership Working Group was initiated by farmers’ organizations and private companies that are members of Cambodia such as …
Read More »DHRRA country coordinators on RAI Meeting
Via ZOOM, July 29, 2021 CamboDHRRA Secretary General participated in DHRRA country coordinators on RAI meeting in preparation for the implementation of the Trainers’ Training on RAI in 5 countries (Cambodia, Philippines, LaoPDR, Thailand, and Vietnam). The training will consist of a series of half day virtual sessions with individual …
Read More »វគ្គបណ្ដុះបណ្ដាល ស្ដីពីការធ្វើទីផ្សារកសិផលសរីរាង្គ
ជាមួយនឹងការចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពកសិករវ័យក្មេង ខាំបូដ្រា(CamboDHRRA)និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃស្តីពីការធ្វើទីផ្សារកសិផលសរីរាង្គ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ ។ គោលបំណងនៃការបណ្តុះបណ្តាលគឺ៖ – ដើម្បីផ្តល់ចំណេះដឹងដល់កសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ ក្នុងការធ្វើទីផ្សារផលិតផលសរីរាង្គ។ – ដើម្បីពង្រឹងសមត្ថភាពកសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ លើស្តង់ដារគុណភាពនៃផលិតផលកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលអាចផ្តល់ប្រាក់ចំណេញបាន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង តាមរយៈកិច្ចប្រជុំពីចម្ងាយ ដែលមានអ្នកចូលរួមសរុប៦៧នាក់ ដែលមកពីតំណាងយុវកសិករ យុវសហគ្រិន អង្គការសង្គមស៊ីវិល អង្គការកសិករថ្នាក់ជាតិ និងសហគមន៍កសិកម្ម។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលសំខាន់ៗផ្តោតលើ គោលការណ៍ទីផ្សារ គុណភាពផលិតផល ការកំណត់តម្លៃ ការកសាងទំនាក់ទំនងយូរអង្វែង ការធ្វើទីផ្សារផ្ទាល់ និងការសហការណ៍ធ្វើទីផ្សារ។ #CamboDHRRA #NGOF #AsiaDHRRA #youthRAI
Read More »វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ផលិតកម្មបន្លែ
ថ្ងៃទី ០៩-១១ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាមបណ្តាញកសិករ និងធម្មជាតិ ក្នុងក្របខណ្ឌគម្រោង RECOVER ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប តាមរយៈអង្គការ DCA PIN និង VSO ខាំបូដ្រាបានផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូប ង្គោលស្តីពី ផលិតកម្មបន្លែ ដល់កសិករឆ្នើមនិងបុគ្គលិកចំនួន ៣៨នាក់ ក្នុង១៧នាក់ជាស្រ្តី មកពីខេត្តចំនួន៥ (កំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង)។
Read More »Job Announcement_Program Officer
CamboDHRRA is one of the national network platforms that mobilizes agriculture-related institutions and people to work together to improve agriculture production and market linkages that benefit farmers and their communities. CamboDHRRA initiated since 18 March 2019 by group of institutions who are working on agriculture and rural development supported. CamboDHRRA …
Read More »FNN_Job announcement Technical Expertise Consultancy
FNN in cooperation with DCA is currently looking for a Technical Expertise Consultancy for providing a package of training services as follows TOT training on vegetable growing, TOT training on chicken raising, training on fruit and vegetable post-harvest management and food processing, and Business Literacy training. The selected consultant will …
Read More »CamboDHRRA Telegram Channel
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបើកអោយដំណើរការឆានែលតេឡេក្រាមរបស់យើង! ចូលរួមជាមួយយើងខ្ញុំតាមរយៈ៖ https://t.me/CamboDHRRA តាមរយៈបណ្តាញនេះយើងនឹងចែករំលែកលោកអ្នកនូវកម្មវិធី / ព្រឹត្តិការណ៍ដែលបានរៀបចំ សកម្មភាពដែលយើង ធ្វើចំណេះដឹងអំពីការអភិវឌ្ឍជនបទនិងកសិកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងកសិកម្ម។
Read More »ការចែករំលែកបទពិសោធន៏ស្តីពី ការកសាងភាពធន់របស់យុវជនក្នុងការវិនិយោគកសិកម្មក្នុងបរិបទកូវីដ-១៩
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជម្រាបជូនលោក លោកស្រី នាងកញ្ញា និងប្រិយភាពទាំងអស់ថា ដើម្បីគាំទ្រ និងកសាងភាពធន់ដល់យុវជនក្នុងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ ក្រោមកិច្ច សហការរវាង FAO និងអង្គការអាស៊ាដ្រា (AsiaDHRRA) សមាគមខាំបូដ្រានឹងរៀបចំ ការចែករំលែកបទពិសោធន៏តាមអនឡាញ (ZOOM) ស្តីអំពីការកសាងភាពធន់របស់យុវជនក្នុងការវិនិយោគកសិកម្មក្នុងបរិបទកូវីដ-១៩។ កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចាប់ផ្តើមពីម៉ោង៨៖៣០ នាទី ដល់ម៉ោង ១២ៈ០០ ថ្ងៃត្រង់ ក្នុងគោលបំណងដើម្បី៖ ធ្វើការចែករំលែកនូវគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធមួយចំនួន និងវឌ្ឍនភាពដែលបាននឹងកំពុងធ្វើ ដើម្បីគាំទ្រ និងកសាងភាពធន់ដល់យុវជនក្នុងការវិនិយោគកសិកម្ម។ ការចែករំលែកនូវ គំនិតផ្តួចផ្តើម អនុសាសន៍នានាក្នុងការអភិវឌ្ឍវិធានការណ៍ ឬកម្មវិធីក្រោយជំងឺរាតត្បាតកូវីដ១៩។ វាគ្មិនកិត្តយសដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានតំណាងបណ្តាញយុវកសិករ ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិល ដូចបានភ្ជាប់។ សូមអញ្ជើញចូលរួមជាមួយយើងខ្ញុំ។សូមអរគុណ!
Read More »