Home / admin (page 8)

admin

កិច្ចប្រជុំក្រុមការងារការវិនិយោគកសិកម្ម ប្រកប ដោយ ការទទួលខុសត្រូវ ជាមួយអ្នកពាក់ពន្ធ័

នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ខាំបូដ្រា/CamboDHRRA បានរៀបចំកិច្ចប្រជុំស្តីពីក្រុមស្នូល នៃការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ (RAI) និងអ្នកពាក់ព័ន្ធ ប្រព្រិត្តឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានអ្នកចូលរួមចំនួន ១៥នាក់ (ស្រី ០៣នាក់) ដែលអញ្ជើញជាតំណាងមកពីរដ្ឋាភិបាល (នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ) អង្គការកសិករ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង៖ – ចែករំលែកលទ្ធផល និងឆ្លុះបញ្ចាំងពីការអនុវត្តគម្រោងកន្លងមក – ចែករំលែក និងពិនិត្យឡើងវិញនូវអនុសាសន៍គោលនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន និងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ។ – ចែករំលែកផែនការអនុវត្តគម្រោងដែលកំពុងដំណើរការ គួរកត់សំគាល់ថា ខាំបូដ្រា/CamboDHRRA បាននិងកំពុងអនុវត្តគម្រោង “ការលើកកម្ពស់យុវជន និងស្ត្រីចូលរួម និងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើវិស័យកសិកម្មប្រកបដោយការទទួលខុសត្រូវ” ក្រោមលិខិតកិច្ចព្រមព្រៀង (LoA) រវាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) …

Read More »

Launching Online Responsible Agricultural Investment(RAI) Training of Trainers 2021

On 18 October 2021 CamboDHRRA facilitated seven participants who are representative from FNN, AFD, AMRU RICE company, IIRR, Department of Agri-Industry and CamboDHRRA secretariat to attend the online Regional Training of Trainers on Collective Economic Forms in Agriculture and Policy Advocacy through Constructive Engagement via Zoom. The online training will …

Read More »

កិច្ចប្រជុំក្រុមការងារគាំទ្រសហគមន៍កសិកម្ម

នៅថ្ងៃទី ០១ ខែតុលាឆ្នាំ ២០២១ ខាំបូដ្រា បានសម្របសម្រួលកិច្ចប្រជុំ ស្តីពីក្រុមការងារគាំទ្រសហគមន៍កសិកម្ម (ACS-WG) កិច្ចប្រជុំផ្តោតលើ ការពិនិត្យឡើងវិញនូវ ToR របស់ (ACS-WG) និងវេទិកាអាជីវកម្ម (ACBF) ជាមួយសមាជិករបស់ខ្លួនដែលបានធ្វើឡើងតាមរយៈ Zoom មាន អ្នក ចូល រួមចំនួន ១០រូប​ និងស្រ្តីចំនួន ២រូប ដែលអ្នកចូលរួមទាំងអស់ អញ្ជើញមកពីស្ថាប័នដែលបានកំពុងធ្វើការជាមួយសហគមន៍កសិកម្មផ្ទាល់។ ជាលទ្ធផលធាតុចូល ត្រូវបានបន្ថែមទៅក្នុង TOR ហើយជាពិសេស ថវិកាសម្រាប់វេទិកាត្រូវបានបង្ហាញខ្លះៗ និងពេលវេលា រៀបចំក៏ ត្រូវបានព្រាងផងដែរ។ សូមថ្លែងអំណរគុណដល់សមាជិក ខាំបូដ្រា សម្រាប់ការចូលរួម យ៉ាង សកម្មនិងការរួមចំណែកផ្តល់ធាតុចូល ដ៏មានតម្លៃ ដ៍ខ្ពង់ខ្ពង់សម្រាប់ដំណើរ ការនៅពេលខាងមុខ៕

Read More »

CamboDHRRA Member Quarterly Meeting

On September 15, 2021, CamboDHRRA hosted a quarterly meeting with its members held through Zoom with 19 participants and 4 women from NGOs, private sectors, micro finance and CamboDHRRA secretariat. The objectives of meeting focus on: Update key achievements and challenges in 2nd quarter of 2021 Share experiences from private …

Read More »

FAO-AsiaDHRRA Kick-Off Meeting for 2021-2022

13 September 2021 FAO-AsiaDHRRA Kick-Off Meeting for 2021-2022 LoA Representatives from FAO RAP and HQ, AsiaDHRRA RAI Team, and DHRRA RAI coordinators (included CamboDHRRA) opened the week with the new LoA kick-off meeting. This new cooperation builds upon the results of the Responsible Agricultural Investment initiative of FAO and AsiaDHRRA. …

Read More »

តើអ្វីទៅជា ក្រុមអ្នកជំនាញ/Pool of Experts?

ក្រុមអ្នកជំនាញគឺជាធនធានមនុស្សដ៏សំខាន់ដើម្បីគាំទ្រ​ ខាំបូដ្រា/CamboDHRRA​ ជាមួយនឹងជំនួយពិសេសទាក់​ទងនឹងតម្រូវការជាក់លាក់ ដែលទាក់ទង​ទៅនឹង  ការអនុវត្តកម្មវិធីរបស់ខ្លួន។ លើសពីនេះអ្នកជំនាញក៏ផ្តល់ជូននូវ​ការងារ ពិគ្រោះយោបល់ (បណ្តុះបណ្តាលនិងស្រាវជ្រាវ) ដល់អ្នកខាងក្រៅផងដែរ។ ចាប់តាំងពីគ្រឹះរបស់ខ្លួនមក ខាំបូដ្រា/CamboDHRRA បានរៀបចំនិង សម្របសម្រួល​ការបណ្តុះបណ្តាល​និងការស្រាវជ្រាវជាច្រើននៅថ្នាក់ជាតិ និងថ្នាក់តំបន់ ផ្តោតលើ​ការអភិវឌ្ឍខ្សែច្រវ៉ាក់អាជីវកម្ម និងខ្សែច្រវ៉ាក់តម្លៃ  ពង្រឹងការចូលរួមរបស់​យុវជន និងស្ត្រី​ក្នុងការវិនិយោគ​ផ្នែកកសិកម្មប្រកបដោយការទទួលខុសត្រូវ ការធ្វើទីផ្សារផលិតផលសរីរាង្គ ផែនការអាជីវកម្ម ការចូលរួមក្នុងន័យស្ថាបនា និងការគ្រប់គ្រងចំណេះដឹងនិងទំនាក់ទំនង។

Read More »

របាយការណ៍ស្តីពី ទីផ្សារសម្រាប់​ផលិតផល​កសិកម្ម ដែលមានតម្លៃ​ខ្ពស់​របស់កម្ពុជា

ក្រោយពីការសិក្សាស្រាវជ្រាវរបស់ CAVAC ស្ដីពី«ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា» បាន​បញ្ចប់ បានបង្ហាញថាផលិតផលកសិកម្មចំនួន ៩មុខ មានតម្លៃខ្ពស់ និងមានសក្ដានុពលលើទីផ្សារអន្តរជាតិ។ ផលិតផលកសិកម្មសក្ដានុពលទាំងនោះ រួមមាន ផ្លែស្វាយមៀនប៉ៃលិន ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ផ្លែប័រ ល្ង ចេកក្រៀម និងស្ករត្នោត។ ផលិតផលទាំងនេះ មានមួយចំនួនបច្ចុប្បន្នក៏បាននិងកំពុងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួចហើយដែរ។ សូមចូលអានរបាយការណ៍៖ Download Report

Read More »

កិច្ចប្រជុំពីចំងាយនៃក្រុមអ្នកជំនាញ

រសៀល ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ ខាំបូដ្រាបានរៀបចំកិច្ចប្រជុំពីចំងាយនៃក្រុមអ្នកជំនាញ ដែលទទួលបានការអញ្ជើញចូលរួមពីអ្នកជំនាញចំនួន ៨ រូប មកពី វិស័យកសិធុរកិច្ច ការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងវិស័យកែច្នៃម្ហូបអាហារ។ កិច្ចប្រជុំនេះបានពិភាក្សាលើចំណុចសំខាន់បី (១) ទស្សនទានរបស់ក្រុមអ្នកជំនាញខាំបូដ្រា (២) ការបង្កើតសេចក្តីព្រាង ក្រោមខណ្ឌការងារ និង (៣) ឱកាសការងារគ្រោះយោបល់នានា។ ក្រុមអ្នកជំនាញគឺជាធនធានមនុស្សដ៏សំខាន់ដើម្បីគាំទ្រដល់ខាំបូដ្រា ជាមួយនឹងជំនួយពិសេស ទាក់ទងនឹងតម្រូវការ ជាក់លាក់ដែលទាក់ទងនឹងការអនុវត្តកម្មវិធីរបស់ខ្លួន។ លើសពីនេះអ្នកជំនាញក៏ផ្តល់ជូននូវការងារប្រឹក្សាយោបល់ (ការបណ្តុះបណ្តាលនិងការស្រាវជ្រាវ) ដល់អ្នកខាងក្រៅផងដែរ។ ចាប់តាំងពីបង្កើតមក ខាំបូដ្រាបានរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាល និងការស្រាវជ្រាវជាច្រើន នៅថ្នាក់ជាតិ និងថ្នាក់តំបន់ ផ្តោតលើការខ្សែសង្វាក់តម្លៃ កសិធុរកិច្ច ពង្រឹងការចូលរួមរបស់យុវជននិងស្ត្រីក្នុងការវិនិយោគ កសិកម្ ប្រកបដោយការទទួលខុសត្រូវ ទីផ្សារផលិតផលសរីរាង្គ ការកសាងផែនការអាជីវកម្ម ការគ្រប់គ្រងចំណេះដឹង …

Read More »