ដើម្បីផ្តល់ឱកាសអោយយុវកសិករបានរៀនសូត្រ និងចូលរួមពិភាក្សាក្នុងវេទិកាពហុភាគី ក្នុងការលើកកម្ពស់ការវិនិយោគ និងកសិធុរកិច្ចនៅកម្ពុជា សមាគមខាំបូដ្រា (CamboDHRRA) បានសម្របសម្រួលតំណាងបណ្តាញ និងក្រុមយុវកសិករដែលស្ថិតនៅក្រោមការគាំទ្ររបស់សមាជិកខាំបូដ្រា ចូលរួមវេទិកាកសិករថ្នាក់ជាតិលើកទី៩ ដែលប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ដែលត្រូវបានរៀបចំដោយបណ្តាញអភិវឌ្ឍន៍សន្តិសុខនិងសុវត្ថិភាពស្បៀងនៅកម្ពុជា(NDF-C) ដែលមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពី កម្ពុជាជាលេខាធិការដ្ឋាន និងអង្គការដៃគូ រួមមានអង្គការ៖ Action Aid Cambodia, AFD, BCV, CamboDHRRA, Caritas Switzerland, CEDAC, DCA, Diakonia, DPA, FAEC, FCFD, FNN, FWN, GADC, HEIFER, HEKS, LWD, NGO Forum, Oxfam, Sre Khmer, UNDP – GEF SGP, World …
Read More »វគ្គបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម
តាមរយៈភាពជាដៃគូរជាមួយសមាគមបណ្តាញកសិករ និងធម្មជាតិ និងដោយមានការគាំទ្រថវិកាពីអង្គការជំនួយព្រះវិហារដាណឺម៉ាក (DCA) សមាគមខាំបូដ្រាបានផ្តល់សេវាកម្មបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម ពីថ្ងៃទី១២ដល់១៤ ខែតុលា ឆ្នាំ២០២០ ដល់តំណាងសហគមន៍កសិកម្មចំនួន៥ នៅខេត្តកំពង់ធំ ដែលកំពុងមានមុខរបរ និងគ្រោងបង្កើតមុខរបរថ្មីទាក់ទងនឹងការកែច្នៃផលិតផលចន្ទី។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ១៦នាក់(ស្រី្ត១០នាក់)។
Read More »សិក្ខាសាលាស្តីអំពីការកំណត់សមត្ថភាព សម្រាប់ “ការពង្រឹងសមត្ថភាពយុវជន ដើម្បីអនុវត្តន៍ និងទទួលបានផលប្រយោជន៍ពីការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ នៅកម្ពុជា”
ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាង អង្គការអាស៊ាដ្រា និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) សមាគមខាំបូដ្រា និងសមាគមបណ្តាញកសិករនិងធម្មជាតិ សហការជាមួយ វេទិកា អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការភាពជាដៃគូដើម្បីចីរភាពកសិកម្មកម្ពុជា រៀបចំសិក្ខា ស្តីអំពីការកំណត់ពីសមត្ថភាពរបស់យុវជនក្នុងការអនុត្តន៍ និងទទួលបានផលប្រយោជន៏ពីការវិនិយោគ កសិកម្ម ប្រកបដោយការទទូលខុសត្រូវនៅកម្ពុជា ក្នុងគោលបំណងដើម្បី៖ – ស្វែងយល់អំពីក្របខណ្ឌគោលនយោបាយថ្នាក់សកល និងថ្នាក់តំបន់ ស្តីពីការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ និង – កំណត់ពីសមត្ថភាព និងតំរូវការចាំបាច់សម្រាប់កសិករវ័យក្មេង កសិករខ្នាតតូច និងយុវសហគ្រិន ក្នុងការអនុវត្ត និងទទូលបានផលប្រយោជន៏ពីការវិនិយោគក្នុងវិស័យ. កសិកម្ម និងប្រព័ន្ធស្បៀងអាហារ។ សិក្ខាសាលារៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាតំណាងឯកឧត្តមបណ្ឌិត ងិយ ឆាយ ប្រតិភូរាជរដ្ឋាភិបាល …
Read More »សិក្ខាសាលាផ្សព្វផ្សាយទស្សវត្សត៍អង្គការសហកប្រជាជាតិនៃកសិកម្មជាលក្ខណៈគ្រួសារ
ថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ សិក្ខាសាលាផ្សព្វផ្សាយទស្សវត្សត៍អង្គការសហកប្រជាជាតិនៃកសិកម្មជាលក្ខណៈគ្រួសារ ដែលរៀបចំឡើងដើម្បីប្រមូលចងក្រងឯកសារសំយោគមួយ ដែលពិពណ៌នាអំពីគំនិតផ្តួចផ្តើម ដែលមានស្រាប់ និងផែនការគ្រោងទុកនៃកសិកម្មលក្ខណៈគ្រួសារ និងកសិកម្មប្រកបដោយចីរភាព ដើម្បីផ្តល់ជាអនុសាសន៍ សម្រាប់សកម្មភាពយុទ្ធសាស្រ្ត ឬជំហ៊ានជាក់លាក់ក្នុងអនុវត្តសកម្មភាពរបស់UNDFF នៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់ តាមរយៈយន្តការ សហប្រតិបត្តិការល្អ និងយន្តការសម្របសម្រួលសម្រាប់អ្នកចូលរួមអនុវត្តសកម្មភាពរបស់UNDFF។ សិក្ខាសាលារៀបចំឡើងក្រោមអធិបតីភាពរបស់លោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ជាតំណាងឯកឧត្តមបណ្ឌិត ងិយ ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងក៏បានអញ្ជើញចូលរួមចែករំលែកអំពីផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ ដោយលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម។ សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះរួមមាន តំណាងអង្គការកសិករ អង្គការក្រៅរដ្ឋាភិបាល បណ្តាញយុវជន សាកលវិទ្យាល័យ និងអ្នកពាក់ព័ន្ធដទៃទៀត។
Read More »