ក្រោយពីការសិក្សាស្រាវជ្រាវរបស់ CAVAC ស្ដីពី«ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា» បានបញ្ចប់ បានបង្ហាញថាផលិតផលកសិកម្មចំនួន ៩មុខ មានតម្លៃខ្ពស់ និងមានសក្ដានុពលលើទីផ្សារអន្តរជាតិ។ ផលិតផលកសិកម្មសក្ដានុពលទាំងនោះ រួមមាន ផ្លែស្វាយមៀនប៉ៃលិន ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ផ្លែប័រ ល្ង ចេកក្រៀម និងស្ករត្នោត។ ផលិតផលទាំងនេះ មានមួយចំនួនបច្ចុប្បន្នក៏បាននិងកំពុងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួចហើយដែរ។ សូមចូលអានរបាយការណ៍៖ Download Report
Read More »កិច្ចប្រជុំពីចំងាយនៃក្រុមអ្នកជំនាញ
រសៀល ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ ខាំបូដ្រាបានរៀបចំកិច្ចប្រជុំពីចំងាយនៃក្រុមអ្នកជំនាញ ដែលទទួលបានការអញ្ជើញចូលរួមពីអ្នកជំនាញចំនួន ៨ រូប មកពី វិស័យកសិធុរកិច្ច ការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងវិស័យកែច្នៃម្ហូបអាហារ។ កិច្ចប្រជុំនេះបានពិភាក្សាលើចំណុចសំខាន់បី (១) ទស្សនទានរបស់ក្រុមអ្នកជំនាញខាំបូដ្រា (២) ការបង្កើតសេចក្តីព្រាង ក្រោមខណ្ឌការងារ និង (៣) ឱកាសការងារគ្រោះយោបល់នានា។ ក្រុមអ្នកជំនាញគឺជាធនធានមនុស្សដ៏សំខាន់ដើម្បីគាំទ្រដល់ខាំបូដ្រា ជាមួយនឹងជំនួយពិសេស ទាក់ទងនឹងតម្រូវការ ជាក់លាក់ដែលទាក់ទងនឹងការអនុវត្តកម្មវិធីរបស់ខ្លួន។ លើសពីនេះអ្នកជំនាញក៏ផ្តល់ជូននូវការងារប្រឹក្សាយោបល់ (ការបណ្តុះបណ្តាលនិងការស្រាវជ្រាវ) ដល់អ្នកខាងក្រៅផងដែរ។ ចាប់តាំងពីបង្កើតមក ខាំបូដ្រាបានរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាល និងការស្រាវជ្រាវជាច្រើន នៅថ្នាក់ជាតិ និងថ្នាក់តំបន់ ផ្តោតលើការខ្សែសង្វាក់តម្លៃ កសិធុរកិច្ច ពង្រឹងការចូលរួមរបស់យុវជននិងស្ត្រីក្នុងការវិនិយោគ កសិកម្ ប្រកបដោយការទទួលខុសត្រូវ ទីផ្សារផលិតផលសរីរាង្គ ការកសាងផែនការអាជីវកម្ម ការគ្រប់គ្រងចំណេះដឹង …
Read More »ការគាំទ្រយុវជនក្នុងប្រពន្ធ័កសិកម្ម និងស្បៀងអាហារ
យុវជនគឺនៅជួរមុខ និងជាអនាគតនៃ ការផ្លាស់ ប្តូរប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ព្រមទាំង ការវិនិយោគ ប្រកបដោយ ការ ទទួល ខុស ត្រូវ។ យុវជនត្រូវការការគាំទ្រ រួម ទាំង ទីផ្សារ និងគោល នយោបាយ ដើម្បី ទទួល បាន ដីធ្លី ទឹក ព្រៃឈើ ពលកម្ម ចំណេះដឹង ព័ត៌មាន ផ្នែក កសិកម្ម ហិរញ្ញវត្ថុ ឥណទាន ទីផ្សារ បច្ចេក វិទ្យា និងស្ថាប័នគាំទ្រ។ ខាំបូដ្រាបាននឹងកំពុងគាំទ្រយុវជនក្នុងការចូលរួម និងទទួលបានអត្ថប្រយោជន៏ពីការវិនិយោគ កសិកម្ម ប្រកបដោយការទទួលខុសត្រូវ តាមរយៈការពង្រឹងសមត្ថភាព ចងក្រងក្រុម បណ្តាញយុវសហគ្រិន ភ្ជាប់ ពួកគេជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងការវិនិយោគកសិកម្ម និងភ្នាក់ងារជំនាញរបស់រដ្ឋាភិបាល។
Read More »CamboDHRRA Rice Seed Partnership working group meeting
August 06, 2021 CamboDHRRA organized a meeting of the Rice Business Partnership Working Group to develop a working group framework and a partnership coordination mechanism for team members. The Rice Seed Business Partnership Working Group was initiated by farmers’ organizations and private companies that are members of Cambodia such as …
Read More »DHRRA country coordinators on RAI Meeting
Via ZOOM, July 29, 2021 CamboDHRRA Secretary General participated in DHRRA country coordinators on RAI meeting in preparation for the implementation of the Trainers’ Training on RAI in 5 countries (Cambodia, Philippines, LaoPDR, Thailand, and Vietnam). The training will consist of a series of half day virtual sessions with individual …
Read More »វគ្គបណ្ដុះបណ្ដាល ស្ដីពីការធ្វើទីផ្សារកសិផលសរីរាង្គ
ជាមួយនឹងការចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពកសិករវ័យក្មេង ខាំបូដ្រា(CamboDHRRA)និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃស្តីពីការធ្វើទីផ្សារកសិផលសរីរាង្គ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ ។ គោលបំណងនៃការបណ្តុះបណ្តាលគឺ៖ – ដើម្បីផ្តល់ចំណេះដឹងដល់កសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ ក្នុងការធ្វើទីផ្សារផលិតផលសរីរាង្គ។ – ដើម្បីពង្រឹងសមត្ថភាពកសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ លើស្តង់ដារគុណភាពនៃផលិតផលកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលអាចផ្តល់ប្រាក់ចំណេញបាន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង តាមរយៈកិច្ចប្រជុំពីចម្ងាយ ដែលមានអ្នកចូលរួមសរុប៦៧នាក់ ដែលមកពីតំណាងយុវកសិករ យុវសហគ្រិន អង្គការសង្គមស៊ីវិល អង្គការកសិករថ្នាក់ជាតិ និងសហគមន៍កសិកម្ម។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលសំខាន់ៗផ្តោតលើ គោលការណ៍ទីផ្សារ គុណភាពផលិតផល ការកំណត់តម្លៃ ការកសាងទំនាក់ទំនងយូរអង្វែង ការធ្វើទីផ្សារផ្ទាល់ និងការសហការណ៍ធ្វើទីផ្សារ។ #CamboDHRRA #NGOF #AsiaDHRRA #youthRAI
Read More »វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ផលិតកម្មបន្លែ
ថ្ងៃទី ០៩-១១ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាមបណ្តាញកសិករ និងធម្មជាតិ ក្នុងក្របខណ្ឌគម្រោង RECOVER ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប តាមរយៈអង្គការ DCA PIN និង VSO ខាំបូដ្រាបានផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូប ង្គោលស្តីពី ផលិតកម្មបន្លែ ដល់កសិករឆ្នើមនិងបុគ្គលិកចំនួន ៣៨នាក់ ក្នុង១៧នាក់ជាស្រ្តី មកពីខេត្តចំនួន៥ (កំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង)។
Read More »Job Announcement_Program Officer
CamboDHRRA is one of the national network platforms that mobilizes agriculture-related institutions and people to work together to improve agriculture production and market linkages that benefit farmers and their communities. CamboDHRRA initiated since 18 March 2019 by group of institutions who are working on agriculture and rural development supported. CamboDHRRA …
Read More »FNN_Job announcement Technical Expertise Consultancy
FNN in cooperation with DCA is currently looking for a Technical Expertise Consultancy for providing a package of training services as follows TOT training on vegetable growing, TOT training on chicken raising, training on fruit and vegetable post-harvest management and food processing, and Business Literacy training. The selected consultant will …
Read More »CamboDHRRA Telegram Channel
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបើកអោយដំណើរការឆានែលតេឡេក្រាមរបស់យើង! ចូលរួមជាមួយយើងខ្ញុំតាមរយៈ៖ https://t.me/CamboDHRRA តាមរយៈបណ្តាញនេះយើងនឹងចែករំលែកលោកអ្នកនូវកម្មវិធី / ព្រឹត្តិការណ៍ដែលបានរៀបចំ សកម្មភាពដែលយើង ធ្វើចំណេះដឹងអំពីការអភិវឌ្ឍជនបទនិងកសិកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងកសិកម្ម។
Read More »