តាមរយៈភាពជាដៃគូរជាមួយសមាគមបណ្តាញកសិករ និងធម្មជាតិ និងដោយមានការគាំទ្រថវិកាពីអង្គការជំនួយព្រះវិហារដាណឺម៉ាក (DCA) សមាគមខាំបូដ្រាបានផ្តល់សេវាកម្មបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម ពីថ្ងៃទី១២ដល់១៤ ខែតុលា ឆ្នាំ២០២០ ដល់តំណាងសហគមន៍កសិកម្មចំនួន៥ នៅខេត្តកំពង់ធំ ដែលកំពុងមានមុខរបរ និងគ្រោងបង្កើតមុខរបរថ្មីទាក់ទងនឹងការកែច្នៃផលិតផលចន្ទី។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ១៦នាក់(ស្រី្ត១០នាក់)។