Home / News / Event / វគ្គបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម

វគ្គបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម

តាមរយៈភាពជាដៃគូរជាមួយសមាគមបណ្តាញកសិករ និងធម្មជាតិ និងដោយមានការគាំទ្រថវិកាពីអង្គការជំនួយព្រះវិហារដាណឺម៉ាក (DCA) សមាគមខាំបូដ្រាបានផ្តល់សេវាកម្មបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម ពីថ្ងៃទី១២​ដល់១៤ ខែតុលា ឆ្នាំ២០២០ ដល់តំណាងសហគមន៍កសិកម្មចំនួន៥ នៅខេត្តកំពង់ធំ ដែលកំពុងមានមុខរបរ និងគ្រោងបង្កើតមុខរបរថ្មីទាក់ទងនឹងការកែច្នៃផលិតផលចន្ទី។​ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ១៦នាក់(ស្រី្ត១០នាក់)។