Home / News / Event / វគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយ និងលក់ផលិតផល

វគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយ និងលក់ផលិតផល

ថ្ងៃទី២៣​ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ(ខាំបូដ្រា)​ សហការជាមួយសមាគមបណ្តាញកសិករ និងធម្មជាតិ(អេហ្វ អិន អិន) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយនិងការលក់ផលិតផល​​ដល់មេដឹកនាំសហគមន៍កសិកម្ម ក្រុមផលិត ទីប្រឹក្សាធុរកិច្ចសហគមន៍ និងបុគ្គលិក អង្គការខ្មែរដើម្បីអភិវឌ្ឍន៍តំបន់ជនបទ (កាដ្រា) នៅស្វាយរៀង និងអង្គការ អូរីដា (ជាដៃគូមកពីខេត្តកំពត) ចំនួន​២៦នាក់ ក្រោមការគាំទ្រពីអង្គការ វើលរីញូ។ ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះផ្តោតលើ៖ (១) តើអ្វីខ្លះដែលយើងពិចារណាដើម្បីងាយលក់ផលិតផល (២) តើយើងមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីលក់ផលិតផលបានល្អ? (៣)​ជំនាញក្នុងការចចារ និង (៤)​ការថែរក្សាអតិថិជន។​
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅការិយាល័យអង្គការកាដ្រា នាខេត្តស្វាយរៀង។