Home / News / Event / សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុវជននិងទស្សនវិស័យឆ្ពោះទៅអនាគតនៃកសិកម្មកម្ពុជា តាមរយៈប្រពន័្ធហ្ស៊ូម (ZOOM)

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុវជននិងទស្សនវិស័យឆ្ពោះទៅអនាគតនៃកសិកម្មកម្ពុជា តាមរយៈប្រពន័្ធហ្ស៊ូម (ZOOM)

ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុវជននិងទស្សនវិស័យឆ្ពោះទៅអនាគតនៃកសិកម្មកម្ពុជា តាមរយៈប្រពន័្ធហ្ស៊ូម (ZOOM)៖
សិក្ខាសាលានេះ សហការរៀបចំដោយ សមាគមខាំបូដ្រា និង សមាគមបណ្តាញកសិករ និងធម្មជាតិ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ(FAO)​ និងអង្គការអេស៊ាដ្រា(AsiaDHRRA)។
កម្មវិធីនេះ ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកម្មវិធីដោយ លោក គង់ ភាជ ប្រធាន នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង​ អញ្ជើញជាអធិបតីបិទកម្មវិធីដោយ ឯកឧត្តមបណ្ឌិត សឹង រេត អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម។​
​វាគ្មិនសំខាន់ៗដែលបានចូលរួមចែករំលែកបទពិសោធន៏ និងកម្មវិធីគាំទ្រសំខាន់ៗ ក្មុងអង្គសិក្ខាសាលារួមមាន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម យុវកសិសហគ្រិន និងCPSA-GrowAsia។​
អ្នកចូលរួមសរុបចំនួន ៣៥នាក់ ដែលជា យុវកសិករ យុវសហគ្រិន​ តំណាងអង្គការសង្គមស៊ីវិល អង្គការកសិករថ្នាក់ជាតិ តំណាងវិស័យឯកជនដែលធ្វើការវិនិយោគក្នុងវិស័យកសិកម្ម តំណាងគ្រឹះស្ថានអប់រំ និងនិស្សិតកសិកម្ម ក្រុមហ៊ុនឯកជន ព្រមទាំងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ។