Home / News / Event / ការលើកទឹកចិត្តយុវជនវិនិយោគកសិកម្មប្រកមដោយការទទួលខុសត្រូវនៅប្រទេសកម្ពុជា

ការលើកទឹកចិត្តយុវជនវិនិយោគកសិកម្មប្រកមដោយការទទួលខុសត្រូវនៅប្រទេសកម្ពុជា

ការចូលរួមរបស់យុវជនក្នុងវិស័យកសិកម្ម គឺជាប្រធានបទលេចធ្លោមួយនាពេលថ្មីៗនេះ ហើយបានបង្កើន របៀប​វារៈ​​នៃការអភិវឌ្ឍន៍ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ថាយុវជនបានក្លាយជាមនុស្សដែលមិនចូលចិត្តនឹងការងារកសិកម្ម។

ស្របពេលជាមួយគ្នានេះដែរ ចំនួនប្រជាជននៅតាមទីក្រុងមានការកើនឡើងជាលំដាប់ និងរីកចម្រើនឥត ឈប់ឈរ​រួមជាមួយនឹងមានការផ្លាស់ប្តូរផលិតកម្ម និងការប្រើប្រាស់ម្ហូបអាហារយ៉ាងខ្លាំងក្នុងលំនាំវិធីផ្សេងទៀត ដែល​បង្កហានិភ័យដល់សន្តិសុខស្បៀងសម្រាប់មនុស្សគ្រប់រូប នាពេលអនាគត។ ​ដូច្នេះ កិច្ចការចាំបាច់បំផុតនោះគឺ ការគាំទ្រពីតួអង្គនានា និងអ្នកពាក់ព័ន្ធដើម្បីពង្រីកការវិនិយោគប្រកបដោយការទទួលខុសត្រូវនៅក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ។

អង្គការអាស៊ាដ្រា(AsiaDHRRA) ក្នុងការងារកសាងកិច្ចសហប្រតិបត្តិការ និងពង្រឹងយន្តការឆ្ពោះទៅរក​ការសំរេច​​បាន​​នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព(SDG) និងរបៀបវារៈទស្សវត្សកសិកម្មជាលក្ខណៈគ្រួសារ របស់​​អង្គការ​ស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ​(FAO) បានចាប់ដៃគូជាមួយអង្គការFAO ក្នុង​​ការធ្វើ​មូលដ្ឋានីយកម្ម​នៃ​​“​ការគាំទ្រការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធ​កសិកម្ម​​និងស្បៀងអាហារ​ ”សម្រាប់​​​​កម្ម​វិធីរបស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍។

សមាគមខាំបូដ្រា (CamboDHRRA) ដែលជាសមាជិករបស់អង្គការអេស៊ាដ្រា បានសហការជាមួយសមាជិក​របស់ខ្លួនដើម្បីអនុវត្តន៍កម្មវិធី “ការពង្រឹងសមត្ថភាព និងលើកកម្ពស់យុវជនក្នុងការវិនិយោគកសិកម្មប្រកបដោយ ការទទួលខុសត្រូវ(RAI)នៅក្នុងប្រទេសកម្ពុជា” ក្នុងគោលបំណងបង្កើនការយល់ដឹង និងធ្វើសកម្មភាព​រួមគ្នាទាក់ទងនឹង RAI រួមមាន ការបង្កើនបរិយាកាសអំណោយផល ការពង្រឹងសមត្ថភាពដល់យុវជន ស្ត្រី និងភាគីពាក់ព័ន្ធ​ ធ្វើអោយ​ប្រសើរឡើងនូវ​ការត្រួត​ពិនិត្យ​ ​និង​ការវាយតម្លៃពីនិន្នាការ និងផលប៉ះពាល់នៃរបៀបវារៈនេះ​ ជាពិសេពីសារៈសំខាន់នៃ​ការចូលរួម និងផ្តល់​អំណាច​​ដល់យុវជន និងស្រ្តីក្នុងវិស័យកសិកម្ម។

ឯកសារនេះ​ គឺជាការចងក្រងអនុសាសន៍សំខាន់ៗ ដែលជាលទ្ធផលនៃសកម្មភាពបាននអនុវត្តរួមគ្នាកន្លងមក ក្នុងការ

លើកកម្ពស់ការចូលរួមរបស់​យុវជន​​ក្នុងវិស័យកសិកម្ម​ ដែលរួមមាន (១)សិក្ខាសាលា​ស្តីពី​ការវាយតំលៃ សមត្ថភាព​ យុវជន និងការវិនិយោគ​កសិកម្មប្រកបដោយការទទួលខុសត្រូវ​នៅប្រទេសកម្ពុជា (២)សិក្ខាសាលាពិគ្រោះ​យោបល់ស្តីពីយុវជននិង​ទស្សនទាន​​ឆ្ពោះទៅអនាគតកសិកម្មកម្ពុជា និង(៣)​ការសិក្សា​រហ័សស្តី​ពី​យុវជន និងការ​វិនិយោគ​កសិកម្មប្រកបដោយការ​ទទួលខុសត្រូ​វនៅកម្ពុជា។

សង្ឃឹមថា ឯកសារនេះនឹងអាចជាឯកសារយោងសម្រាប់ការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងផែនការ​សកម្មភាពជាក់ស្តែង​ ​ក្នុ​ង​ការស្វែងរកដំណើរឆ្ពោះទៅរកការអភិវឌ្ឍកសិកម្ម និង ជនបទប្រកបដោយចីរភាព ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​អង្គការ​​អេស៊ាដ្រា សម្រាប់ការជឿទុកចិត្តក្នុងភាពជាដៃគូជាមួយយើងខ្ញុំសម្រាប់គំនិតផ្តួចផ្តើមនេះ។ សូមថ្លែង​អំណរគុណ​ដល់សមាជិក​សមាគមខាំបូដ្រា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទីប្រឹក្សាឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ធាតុចូល គំនិតផ្តួចផ្តើមនានា និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលបានអនុវត្តរួមគ្នាកន្លងមក។

ចុចដើម្បីទាញយកសៀវភៅ