Home / Platform / Agricultural Cooperative Working Group / កិច្ចប្រជុំក្រុមការងារគាំទ្រសហគមន៍កសិកម្ម

កិច្ចប្រជុំក្រុមការងារគាំទ្រសហគមន៍កសិកម្ម

នៅថ្ងៃទី ០១ ខែតុលាឆ្នាំ ២០២១ ខាំបូដ្រា បានសម្របសម្រួលកិច្ចប្រជុំ ស្តីពីក្រុមការងារគាំទ្រសហគមន៍កសិកម្ម (ACS-WG) កិច្ចប្រជុំផ្តោតលើ ការពិនិត្យឡើងវិញនូវ ToR របស់ (ACS-WG) និងវេទិកាអាជីវកម្ម (ACBF) ជាមួយសមាជិករបស់ខ្លួនដែលបានធ្វើឡើងតាមរយៈ Zoom មាន អ្នក ចូល រួមចំនួន ១០រូប​ និងស្រ្តីចំនួន ២រូប ដែលអ្នកចូលរួមទាំងអស់ អញ្ជើញមកពីស្ថាប័នដែលបានកំពុងធ្វើការជាមួយសហគមន៍កសិកម្មផ្ទាល់។
ជាលទ្ធផលធាតុចូល ត្រូវបានបន្ថែមទៅក្នុង TOR ហើយជាពិសេស ថវិកាសម្រាប់វេទិកាត្រូវបានបង្ហាញខ្លះៗ និងពេលវេលា រៀបចំក៏ ត្រូវបានព្រាងផងដែរ។
សូមថ្លែងអំណរគុណដល់សមាជិក ខាំបូដ្រា សម្រាប់ការចូលរួម យ៉ាង សកម្មនិងការរួមចំណែកផ្តល់ធាតុចូល ដ៏មានតម្លៃ ដ៍ខ្ពង់ខ្ពង់សម្រាប់ដំណើរ ការនៅពេលខាងមុខ៕