Home / News / Event / កិច្ចប្រជុំក្រុមការងារការវិនិយោគកសិកម្ម ប្រកប ដោយ ការទទួលខុសត្រូវ ជាមួយអ្នកពាក់ពន្ធ័

កិច្ចប្រជុំក្រុមការងារការវិនិយោគកសិកម្ម ប្រកប ដោយ ការទទួលខុសត្រូវ ជាមួយអ្នកពាក់ពន្ធ័

នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ខាំបូដ្រា/CamboDHRRA បានរៀបចំកិច្ចប្រជុំស្តីពីក្រុមស្នូល នៃការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ (RAI) និងអ្នកពាក់ព័ន្ធ ប្រព្រិត្តឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានអ្នកចូលរួមចំនួន ១៥នាក់ (ស្រី ០៣នាក់) ដែលអញ្ជើញជាតំណាងមកពីរដ្ឋាភិបាល (នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ) អង្គការកសិករ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង៖
– ចែករំលែកលទ្ធផល និងឆ្លុះបញ្ចាំងពីការអនុវត្តគម្រោងកន្លងមក
– ចែករំលែក និងពិនិត្យឡើងវិញនូវអនុសាសន៍គោលនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន និងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ។
– ចែករំលែកផែនការអនុវត្តគម្រោងដែលកំពុងដំណើរការ
គួរកត់សំគាល់ថា ខាំបូដ្រា/CamboDHRRA បាននិងកំពុងអនុវត្តគម្រោង “ការលើកកម្ពស់យុវជន និងស្ត្រីចូលរួម និងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើវិស័យកសិកម្មប្រកបដោយការទទួលខុសត្រូវ” ក្រោមលិខិតកិច្ចព្រមព្រៀង (LoA) រវាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងភាពជាដៃគូអាស៊ីដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅតំបន់ជនបទ (AsiaDHRRA) ក្រោមចំណងជើងថា “ការគាំទ្រការវិនិយោគប្រកបដោយទំនួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារក្នុងបណ្តាប្រទេសអាស៊ាន ដោយផ្តោតលើយុវជន និងសមភាពយេនឌ័រ”។ LoA ទីមួយគ្របដណ្តប់ចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និង LoA ទីពីរចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២២។