Home / admin (page 10)

admin

ខាំបូដ្រា ជាសមាគមថ្មីមួយដែលបង្កើតដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងគុណភាពជីវិតកសិករ

ភ្នំពេញ​៖ សមាគម​ភាពជា​ដៃគូ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ជនបទ (​ខាំ​បូ​ដ្រា​) ដែល​ធ្វើ​ការងារ​ផ្តោតលើ​កសិកម្ម បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។ សមាគម​ថ្មី​នេះ បង្កើតឡើង​ព្រោះ​ចង់ឃើញ​ប្រជាកសិករ​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ជួយ​ឲ្យ​ការរស់នៅ​របស់​កសិក​រ​មាន​គុណភាព​ជីវិត និង​ភាពថ្លៃថ្នូរ​។ ​លោក ហ៊ឹម នឿន អគ្គលេខាធិការ​ខាំ​ប្រូ​ដ្រា បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​នោះ​ថា ខាំ​ប្រូ​ដ្រា​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព របស់​អង្គការ​កសិករ លើ​ផ្នែក​បច្ចេកទេស ជំនួញ និង​ការអភិវឌ្ឍ​ស្ថាប័ន ក៏ដូចជា​ស្វែងរក​ទីផ្សារ និង​ដើមទុន​វិនិយោគ​សម្រាប់​អង្គការ​កសិករ​នោះ​។ សមាគម​កសិកម្ម​ថ្មី​មួយ​នេះ ក៏មាន​បំណង​ធ្វើឱ្យ​ប្រសើរឡើង នូវ​បរិយាកាស​អំណោយផល សម្រាប់​អាជីវកម្ម​របស់​កសិក​រ ដែលមាន​ប្រសិទ្ធភាព និង​ប្រាក់ចំណេញ​សមរម្យ​។ ​ក្នុងន័យនេះ ខាំ​បូ​ដ្រា នឹង​ផ្តល់​ការគាំទ្រ​បច្ចេកទេស កសិពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន កៀរគរ​ធនធាន សម្របសម្រួល​បរិយាកាស​អំណោយផល សម្រាប់​អង្គការ​កសិករ និង​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​កសិកម្ម និង​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ​។ លោក ហ៊ឹម នឿន បន្ថែម​ដូច្នេះ​៖  ខាំ​បូ​ដ្រា នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល រវាង​កសិករ និង​ទីផ្សារ …

Read More »

ផលិតវិដេអូរស្តីពីយុវជន និងក្នុងវិស័យកសិកម្ម

ដោយសារការរីករាលដាលជំងឺ កូវីដ១៩ យើងពិតជាមានបញ្ហាខ្លះៗក្នុងការអនុវត្តន៍សកម្មភាព អោយបានដូចប្រក្រតី ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទង នឹងសារ:ប្រយោជន៏នៃការវិនិយោគ កសិកម្ម ព្រមទាំងភ្ជាប់ពួកគេទៅនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្រលើគំនិតផ្តួចផ្តើមផ្តើម របស់ពួកគេ។ តែទោះយ៉ាងណាក៏ដោយ យើងជឿជាក់ថា ការផលិតវីដេអូខ្លីៗ ស្តីពីសកម្មភាព និងបទពិសោធន៍ របស់យុវជនក្នុងវិស័យកសិកម្ម ក៏អាចជាម្រើសមួយប្រសើរផងដែរ សម្រាប់ទំនាក់ទំនងពួកគេ ទៅនឹងអ្នកពាក់ព័ន្ធ ព្រមទាំងទាក់ទាញយុវជនផ្សេងទៀតអោយងាកមករកការងារកសិកម្ម ដែលជាមុខរបរដ៏សំខាន់សម្រាប់កែលម្អរគុណភាពជីវិតរបស់ពួកគេ។ ចូលរួមជាមួយពួកយើង ដើម្បីអនាគតយុវជន សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។

Read More »

Symbolic signing of MOU between FAO and AsiaDHRRA

23 September 2020 Chairperson and Secretary-General of CamboDHRRA participated in the virtual symbolic signing of the 3-year MOU between FAO and AsiaDHRRA in strengthening rural organizations capacities by engaging in joint capacity development activities; awareness-raising and capacity development of small-scale farmers’ organizations in Asia on CFS-RAI; Facilitation to enhance the …

Read More »

CamboDHRRA and FNN conduct capacity assessment of Aphiwat Srokyeung Agricultural Cooperative

Phnom Penh – In collaboration with FNN, CamboDHRRA conducted the capacity assessment of Aphiwat Srokyeung Agricultural Cooperative (ASAC), Kampong Cham province by using FO/RPO Growth Monitoring Tool, held on 12 August 2020. The participants of the assessment composed of representatives from AC’s Board, management, staff, and members. The objectives of …

Read More »

CamboDHRRA organizes Successor Generation planning, launches COME

Phnom Penh (via Zoom) – CamboDHRRA organized “Successor Generation Planning” to members, facilitated by Ms. Arlynn Contreras, Organizational Development and Human Resource Management (OD&HRM) Consultant of AsiaDHRRA, conducted on 7 August 2020 via Zoom. The workshop is the inaugural activity of CamboDHRRA Online Meeting and E-Learning (COME). A total of …

Read More »

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុវជននិងទស្សនវិស័យឆ្ពោះទៅអនាគតនៃកសិកម្មកម្ពុជា តាមរយៈប្រពន័្ធហ្ស៊ូម (ZOOM)

ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុវជននិងទស្សនវិស័យឆ្ពោះទៅអនាគតនៃកសិកម្មកម្ពុជា តាមរយៈប្រពន័្ធហ្ស៊ូម (ZOOM)៖ សិក្ខាសាលានេះ សហការរៀបចំដោយ សមាគមខាំបូដ្រា និង សមាគមបណ្តាញកសិករ និងធម្មជាតិ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ(FAO)​ និងអង្គការអេស៊ាដ្រា(AsiaDHRRA)។ កម្មវិធីនេះ ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកម្មវិធីដោយ លោក គង់ ភាជ ប្រធាន នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង​ អញ្ជើញជាអធិបតីបិទកម្មវិធីដោយ ឯកឧត្តមបណ្ឌិត សឹង រេត អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម។​ ​វាគ្មិនសំខាន់ៗដែលបានចូលរួមចែករំលែកបទពិសោធន៏ និងកម្មវិធីគាំទ្រសំខាន់ៗ ក្មុងអង្គសិក្ខាសាលារួមមាន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម យុវកសិសហគ្រិន និងCPSA-GrowAsia។​ អ្នកចូលរួមសរុបចំនួន ៣៥នាក់ ដែលជា យុវកសិករ យុវសហគ្រិន​ តំណាងអង្គការសង្គមស៊ីវិល …

Read More »

វគ្គបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម

តាមរយៈភាពជាដៃគូរជាមួយសមាគមបណ្តាញកសិករ និងធម្មជាតិ និងដោយមានការគាំទ្រថវិកាពីអង្គការជំនួយព្រះវិហារដាណឺម៉ាក (DCA) សមាគមខាំបូដ្រាបានផ្តល់សេវាកម្មបណ្តុះបណ្តាលស្តីពី ការបង្កើតផែនការអាជីវកម្ម ពីថ្ងៃទី១២​ដល់១៤ ខែតុលា ឆ្នាំ២០២០ ដល់តំណាងសហគមន៍កសិកម្មចំនួន៥ នៅខេត្តកំពង់ធំ ដែលកំពុងមានមុខរបរ និងគ្រោងបង្កើតមុខរបរថ្មីទាក់ទងនឹងការកែច្នៃផលិតផលចន្ទី។​ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ១៦នាក់(ស្រី្ត១០នាក់)។

Read More »

វគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយ និងលក់ផលិតផល

ថ្ងៃទី២៣​ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ(ខាំបូដ្រា)​ សហការជាមួយសមាគមបណ្តាញកសិករ និងធម្មជាតិ(អេហ្វ អិន អិន) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយនិងការលក់ផលិតផល​​ដល់មេដឹកនាំសហគមន៍កសិកម្ម ក្រុមផលិត ទីប្រឹក្សាធុរកិច្ចសហគមន៍ និងបុគ្គលិក អង្គការខ្មែរដើម្បីអភិវឌ្ឍន៍តំបន់ជនបទ (កាដ្រា) នៅស្វាយរៀង និងអង្គការ អូរីដា (ជាដៃគូមកពីខេត្តកំពត) ចំនួន​២៦នាក់ ក្រោមការគាំទ្រពីអង្គការ វើលរីញូ។ ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះផ្តោតលើ៖ (១) តើអ្វីខ្លះដែលយើងពិចារណាដើម្បីងាយលក់ផលិតផល (២) តើយើងមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីលក់ផលិតផលបានល្អ? (៣)​ជំនាញក្នុងការចចារ និង (៤)​ការថែរក្សាអតិថិជន។​ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅការិយាល័យអង្គការកាដ្រា នាខេត្តស្វាយរៀង។

Read More »