ដើម្បីផ្តល់ឱកាសអោយយុវកសិករបានរៀនសូត្រ និងចូលរួមពិភាក្សាក្នុងវេទិកាពហុភាគី ក្នុងការលើកកម្ពស់ការវិនិយោគ និងកសិធុរកិច្ចនៅកម្ពុជា សមាគមខាំបូដ្រា (CamboDHRRA) បានសម្របសម្រួលតំណាងបណ្តាញ និងក្រុមយុវកសិករដែលស្ថិតនៅក្រោមការគាំទ្ររបស់សមាជិកខាំបូដ្រា ចូលរួមវេទិកាកសិករថ្នាក់ជាតិលើកទី៩ ដែលប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ដែលត្រូវបានរៀបចំដោយបណ្តាញអភិវឌ្ឍន៍សន្តិសុខនិងសុវត្ថិភាពស្បៀងនៅកម្ពុជា(NDF-C) ដែលមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពី
កម្ពុជាជាលេខាធិការដ្ឋាន និងអង្គការដៃគូ រួមមានអង្គការ៖ Action Aid Cambodia, AFD, BCV, CamboDHRRA, Caritas Switzerland, CEDAC, DCA, Diakonia, DPA, FAEC, FCFD, FNN, FWN, GADC, HEIFER, HEKS, LWD, NGO Forum, Oxfam, Sre Khmer, UNDP – GEF SGP, World Renew, Grow Asia/CPSA និងWorld Vision Cambodia។ អ្នកចូលរួមក្នុងវេទិកានាថ្ងៃនេះសរុបចំនួន១៦២នាក់ ដែលអញ្ជើញមកពី តំណាងកសិករមកពី១៤ខេត្តក្រុង សហគមន៍កសិកម្ម កសិករស្ត្រីឆ្នើម យុវជន ជនជាតិដើមភាគតិច តំណាងរដ្ឋសភាជាតិ តំណាងស្ថាប័នរាជរដ្ឋាភិបាល មន្ទីរកសិកម្ម និងមន្ទីរកិច្ចការនារីតាមខេត្តក្នុងតំបន់ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន និងធនាគារ ព្រមទាំងបណ្តាញអ្នកសារព័ត៌មាននានា។ វេទិកានេះ មានគោលបំណងសំខាន់៖
១) លើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
២) ជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ១៩។
៣) ពង្រឹងកិច្ចសហការនិងភាពជាដៃគូរ ដើម្បីគាំទ្រកសិករខ្នាតូច លើការវិនិយោគវិស័យកសិកម្ម និងក
សិធុរៈកិច្ចក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។