Kullanıcılar kolay bahsegel erişim için bağlantısını her gün kullanıyor.

Kart oyunlarından slot bettilt makinelerine kadar çeşitliliği kullanıcıları cezbediyor.

2026’in teknolojik yeniliklerini yansıtan Casinomhub sürümü merak uyandırıyor.

Avrupa’da kullanıcıların %52’si canlı oyunlarda minimum 10 euro üzeri bahis yapmaktadır; bettilt giriş her bütçeye uygun limitler sunmaktadır.

Maç heyecanını ikiye katlamak için bettilt bölümü sıkça tercih ediliyor.

Canlı krupiyeli oyun oynayan kullanıcıların %63’ü deneyimi “gerçek casino ile eşdeğer” olarak değerlendirmiştir; bu görüş, bahsegel giriş kullanıcılarında da yaygındır.

Oyuncular hızlı işlem bettilt yapmak için bağlantısını takip ediyor.

Kazancını artırmak isteyen oyuncular bahsegel promosyonlarını takip ediyor.

Bahis dünyasında yapılan araştırmalara göre ortalama oyuncu yılda 500 dolar kazanıyor ve bahsegel giriş bu kazancı artırmak için özel stratejiler sunuyor.

Home / News / Event / ខាំបូដ្រា ជាសមាគមថ្មីមួយដែលបង្កើតដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងគុណភាពជីវិតកសិករ

ខាំបូដ្រា ជាសមាគមថ្មីមួយដែលបង្កើតដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងគុណភាពជីវិតកសិករ


ភ្នំពេញ​៖ សមាគម​ភាពជា​ដៃគូ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ជនបទ (​ខាំ​បូ​ដ្រា​) ដែល​ធ្វើ​ការងារ​ផ្តោតលើ​កសិកម្ម បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។ សមាគម​ថ្មី​នេះ បង្កើតឡើង​ព្រោះ​ចង់ឃើញ​ប្រជាកសិករ​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ជួយ​ឲ្យ​ការរស់នៅ​របស់​កសិក​រ​មាន​គុណភាព​ជីវិត និង​ភាពថ្លៃថ្នូរ​។
​លោក ហ៊ឹម នឿន អគ្គលេខាធិការ​ខាំ​ប្រូ​ដ្រា បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​នោះ​ថា ខាំ​ប្រូ​ដ្រា​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព របស់​អង្គការ​កសិករ លើ​ផ្នែក​បច្ចេកទេស ជំនួញ និង​ការអភិវឌ្ឍ​ស្ថាប័ន ក៏ដូចជា​ស្វែងរក​ទីផ្សារ និង​ដើមទុន​វិនិយោគ​សម្រាប់​អង្គការ​កសិករ​នោះ​។ សមាគម​កសិកម្ម​ថ្មី​មួយ​នេះ ក៏មាន​បំណង​ធ្វើឱ្យ​ប្រសើរឡើង នូវ​បរិយាកាស​អំណោយផល សម្រាប់​អាជីវកម្ម​របស់​កសិក​រ ដែលមាន​ប្រសិទ្ធភាព និង​ប្រាក់ចំណេញ​សមរម្យ​។

​ក្នុងន័យនេះ ខាំ​បូ​ដ្រា នឹង​ផ្តល់​ការគាំទ្រ​បច្ចេកទេស កសិពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន កៀរគរ​ធនធាន សម្របសម្រួល​បរិយាកាស​អំណោយផល សម្រាប់​អង្គការ​កសិករ និង​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​កសិកម្ម និង​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ​។ លោក ហ៊ឹម នឿន បន្ថែម​ដូច្នេះ​៖  ខាំ​បូ​ដ្រា នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល រវាង​កសិករ និង​ទីផ្សារ ក្នុងការ​ជំរុញ​ផលិតផល​កសិកម្ម​ឲ្យ​ជិត​ទីផ្សារ ចែករំលែក​ចំណេះដឹង​កសិកម្ម និង​ផ្ដល់ព័ត៌មាន​ទីផ្សារ​កសិក​ម្ម ដល់​កសិករ​»​។​

​បើតាម​លោក ហ៊ឹម នឿន ដដែល ខាំ​បូ​ដ្រា គឺ​ចង់ឃើញ​កសិករ​កម្ពុជា​មាន​គុណភាព​ជីវិត និង​ការរស់នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។

​លោក ប៉ាន សុភាព ដែល​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ខាំ​បូ​ដ្រា ក៏បាន​ថ្លែង​សុន្ទ​កថា​ខ្លី​នៅក្នុង​ពិធី​បើកសម្ពោធ​នេះដែរ​។ ក្រៅតែពី​លើកឡើង​ពី​បំណង​នៃ​ការបើក​សមា​គន៍​ហើយ លោក ប៉ាន សុភាព សង្ឃឹម​ជឿជាក់ថា ខាំ​បូ​ដ្រា នឹង​ក្លាយជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​ភាគី​ពាក់់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា កែលម្អ​ផលិតកម្ម​កសិកម្ម និង​ការផ្សារភ្ជាប់​ទីផ្សារ​រវាង​កសិករ និង​អ្នកបញ្ជា​ទិញ​ផលិតផល​កសិកម្ម​។

​លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​សម្តែង​ការ​សាទរ ចំពោះ​ការបើក​ដំណើរការ​សមាគម​ខាំ​បូ​ដ្រា​នាពេលនេះ​។ សម្រាប់​លោក គង់ ភា​ជ ខាំ​បូ​ដ្រា មិនមែនជា​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​អ្នកណា​ទេ ប៉ុន្តែ​ខាំ​បូ​ដ្រា នឹង​ក្លាយ​ជ​ន្ទ​ល់​ដល់​រឹងមាំ​មួយ សម្រាប់​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ខ្លួន​កាន់តែ​មុត​ស្រួច លើ​វិស័យ​កសិកម្ម ពិសេស​អំឡុង​កូ​វីដ​-១៩​នេះ​។ ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម​រូបនេះ ក៏​ទទូច​ឲ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​កសិករ អាជីវកម្ម​ខ្នាតតូច និង​មធ្យ​មល​រួម​ឲ្យ​បាន​សកម្ម ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។​

​សូមជម្រាបថា ខាំ​បូ​ដ្រា គឺជា​វេទិកា​បណ្តាញ​ថ្នាក់ជាតិ ដែល​ប្រមូលផ្តុំ​ស្ថាប័ន និង​តួអង្គ​សំខាន់ៗ ដែល​ទាក់ទង​នឹង​កសិកម្ម ដើម្បី​ធ្វើការ​រួមគ្នា ដើម្បី​កែលម្អ​ផលិតកម្ម​កសិកម្ម​និង​ការផ្សារភ្ជាប់​ទីផ្សារ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​កសិករ និង​សហគមន៍​របស់​ពួកគេ​។ បង្កើតឡើង​នៅ​ខែមីនា ឆ្នាំ​២០១៩ សមាគម​នេះ មាន​សមាជិក​ចំនួន​២១​ស្ថាប័ន ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍន៍ជនបទ ក្នុងនោះ​មាន អង្គការ​កសិករ​ចំនួន​៤ ក្រុមហ៊ុន​ឯកជន​ចំនួន​៥ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន​១២៕