Oyuncular hızlı işlem bettilt yapmak için bağlantısını takip ediyor.

Kazancını artırmak isteyen oyuncular bahsegel promosyonlarını takip ediyor.

Bahis dünyasında yapılan araştırmalara göre ortalama oyuncu yılda 500 dolar kazanıyor ve bahsegel giriş bu kazancı artırmak için özel stratejiler sunuyor.

Kullanıcıların beklentilerini aşan hizmetleriyle bettilt fark yaratıyor.

Türk kullanıcılar, canlı rulet masalarında sohbet özelliğiyle diğer oyuncularla iletişim kurabilir; bettilt giriş bu etkileşimi destekler.

Home / News / Event / សិក្ខាសាលាស្តីអំពីការកំណត់សមត្ថភាព សម្រាប់ “ការពង្រឹងសមត្ថភាពយុវជន ដើម្បីអនុវត្តន៍ និងទទួលបានផល​ប្រយោជន៍​ពីការវិនិយោគកសិកម្ម​ប្រកបដោយការទទួលខុសត្រូវ នៅកម្ពុជា”

សិក្ខាសាលាស្តីអំពីការកំណត់សមត្ថភាព សម្រាប់ “ការពង្រឹងសមត្ថភាពយុវជន ដើម្បីអនុវត្តន៍ និងទទួលបានផល​ប្រយោជន៍​ពីការវិនិយោគកសិកម្ម​ប្រកបដោយការទទួលខុសត្រូវ នៅកម្ពុជា”

ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២០
ក្រោមកិច្ចសហការរវាង​ អង្គការ​អាស៊ាដ្រា និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) សមាគមខាំបូដ្រា និងសមាគមបណ្តាញកសិករនិងធម្មជាតិ​ សហការជាមួយ វេទិកា អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការភាពជាដៃគូដើម្បីចីរភាពកសិកម្មកម្ពុជា រៀបចំសិក្ខា ស្តីអំពីការកំណត់ពីសមត្ថភាពរបស់យុវជន​ក្នុង​​ការអនុត្តន៍ និងទទួលបានផលប្រយោជន៏ពីការវិនិយោគ កសិកម្ម ប្រកបដោយការទទូលខុសត្រូវនៅ​កម្ពុជា​ ក្នុងគោលបំណងដើម្បី៖
– ស្វែងយល់អំពីក្របខណ្ឌគោលនយោបាយថ្នាក់សកល និងថ្នាក់តំបន់​ ស្តីពីការវិនិយោគកសិកម្មប្រកប​ដោយ​ការទទួលខុសត្រូវ និង
– កំណត់ពីសមត្ថភាព និងតំរូវការចាំបាច់សម្រាប់កសិករវ័យក្មេង កសិករខ្នាតតូច និងយុវសហគ្រិន ក្នុងការអនុវត្ត និងទទូលបានផលប្រយោជន៏ពីការវិនិយោគក្នុងវិស័យ. កសិកម្ម និងប្រព័ន្ធស្បៀងអាហារ។
សិក្ខាសាលារៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិត​ ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាតំណាងឯកឧត្តមបណ្ឌិត ងិយ ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និង លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ ឧស្សាកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានចំនួន ៣៥នាក់ (ស្រ្តី ១០នាក់)​ រួមមាន តំណាងអង្គការកសិករ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន បណ្តាញយុវជន សហគ្រិនកសិកម្មវ័យក្មេង សាកលវិទ្យាល័យ និងអ្នកពាក់ព័ន្ធដទៃទៀត។​
ជាលទ្ធផល អ្នកចូលរួមបានយល់ដឹងអំពីគោលការណ៍ណែនាំសកល (CFS-RAI) ​និងតំបន់(AGRAI) ស្តីពីការវិនិយោគកសិកម្មប្រកប​ដោយ​ការ​ទទួល​​ខុសត្រូវ។ សមត្ថភាព និងតំរូវការសំខាន់ៗរបស់កសិករវ័យក្មេង​ កសិករខ្នាតតូច ​និងកសិកម្មសហគ្រិន​ ​ទាក់ទងនឹងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវត្រូវបានកំណត់ តាយៈការប្រើប្រាស់ឧបករណ៍វាយតម្លៃសមត្ថភាពឆាប់រហ័ស។ សិក្ខាកាមក៏បានឯកភាពគ្នាបង្កើតជាវេទិកា ឬកិច្ចសហប្រតិបត្តិការ ដែលមានការចូលរួមជាបុគ្គល ឬជាអង្គការ ស្ថាប័ន ដែលចាប់អារម្មណ៍ក្នុងកិច្ចសន្ទនាអំពី RAI (សម្រាប់យុវជន) នៅក្នុងប្រទេសកម្ពុជា និងបានរៀបចំផែនការអនុវត្តសកម្មភាពរួមគ្នា ។