Home / News / Announcement / ឱកាសការងារជា ជំនួយការកសិកម្មឌីជីថលតាមសហគមន៍

ឱកាសការងារជា ជំនួយការកសិកម្មឌីជីថលតាមសហគមន៍

សមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (ខាំបូដ្រា|CamboDHRRA) គឺជាវេទិកាពហុភាគីថ្នាក់ជាតិមួយដែលប្រមូលផ្តុំស្ថាប័ន និងតួអង្គសំខាន់ៗទាក់ទងនឹងកសិកម្ម និង ការអភិវឌ្ឍជនបទ រួមមានអង្គការក្រៅរដ្ឋាភិបាល អង្គការកសិករ និងវិស័យឯកជន ដើម្បីធ្វើការរួមគ្នាក្នុងការកែលម្អ ផលិតកម្មកសិកម្ម និងការផ្សារភ្ជាប់ទីផ្សារដែលផ្តល់ផលប្រយោជន៍ដល់កសិករ និងសហគមន៍របស់ពួកគេ។
តាមរយៈការគាំទ្រថវិកាពី មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឃន៍កសិកម្ម (IFAD) និង ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ(MAFRA)តាមរយៈ AsiaDHRRA CamboDHRRA បាននឹងកំពុងអនុវត្តន៍គម្រោងការលើកកម្ពស់សេដ្ឋកិច្ចកសិករខ្នាតតូចតាមរយៈដំណោះស្រាយឌីជីថល (SEEDS) ក្នុងភាពជាដៃគូជាមួយអង្គការកសិករថ្នាក់ជាតិចំនួន៤ សហគមន៍កសិកម្មចំនួន៨ ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់កសិករខ្នាតតូចចំនួន៤ ០០០នាក់ និងដោយប្រយោលប្រមាណ១៦ ០០០នាក់។ គោលបំណងគម្រោងគឺ ដើម្បីពន្លឿនការធ្វើទំនើបកម្មនៃគ្រួសារខ្នាតតូចនៅតំបន់ជនបទក្រីក្រ តាមរយៈដំណោះស្រាយ និងអន្តរាគមន៍ឌីជីថល និង ICT ។
សមាគមខាំបូដ្រា រួមជាមួយអង្គការកសិករចំនួន៤ផ្សេងទៀត កំពុងស្វែងរកបុគ្គលិកក្រៅម៉ោង តាមមូលដ្ឋាន ដែលនឹងត្រូវបម្រើការងារជា ជំនួយការកសិកម្មឌីជីថលតាមសហគមន៍ (DAA) នៃគម្រោងស៊ីដ (SEEDS)។ គម្រោងផ្តល់អាទិភាពចំពោះស្ត្រី ជាពិសេសយុវតីអាយុពី 18 ទៅ 40 ឆ្នាំ។

ការងារទទួលខុសត្រូវរបស់ ជំនួយការកសិកម្មឌីជីថលតាមសហគមន៍ (DAA)
ជាក់ស្តែង ឌីអេអេ(DAA) គឺជាកាតាលីករនិងជាអ្នកប្រាប់រឿង នៅថ្នាក់ភូមិសម្រាប់គម្រោងស៊ីដ (SEEDS)។ ដោយ ធ្វើជាភ្នាក់ងារ និងអ្នកសម្របសម្រួលនៃការរៀនសូត្រនៅក្នុងគម្រោងស៊ីដ(SEEDS)។ គាត់ត្រូវព្យាយាមស្វែងយល់ពីស្ថានភាព មនោសញ្ចេតនា ការព្រួយបារម្ភណ៍ ក្តីសង្ឃឹម សមត្ថភាព និងទស្សនៈផ្សេងៗ របស់អ្នកភូមិទាក់ទងនឹងការចូលប្រើប្រាស់ ការទាញយកអត្ថប្រយោជន៍
ឌីអេអេ (DAA) ត្រូវធ្វើការប្រមូលពត៌មានតាមមូលដ្ឋាន នៅក្នុងនាមជាមន្ត្រីទំនាក់ទំនងថ្នាក់មូលដ្ឋានរបស់ គម្រោងស៊ីដ (SEEDS) តាមភូមិគោលដៅទទួលខុសត្រូវរបស់ពួកគេផងដែរ។ ឌីអេអេ ត្រូវមានគំនិតផ្តួចផ្តើម ចេះរៀបចំផែនការ ការសម្របសម្រួល និងរាយការណ៍អំពីសកម្មភាពទាំងអស់នៃគម្រោង SEEDS ក្នុងរយៈពេល អនុវត្តគម្រោង 19ខែ គិតចាប់ពីខែមេសា ឆ្នាំ2024 ដល់ខែតុលា ឆ្នាំ2025 ដោយត្រូវចូលរួមវគ្គបណ្តុះបណ្តាល និងការតំរង់ទិស ការធ្វើផែន ការសម្ភាសន៍ប្រមូលព័ត៌មានពីកសិករខ្នាតតូច សម្ភាសន៍ប្រមូលព័ត៌មានពីមនុស្ស សំខាន់ៗ និង/ឬ ប្រមូលព័ត៌មានតាមរយៈ ការពិភាក្សាក្រុមផងដែរ។ គាត់ក៏ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការភ្ជាប់បណ្តាញរវាង កសិករខ្នាតតូចនិងអង្គការកសិករ ទៅហ្នឹងជនបង្គោលកសិកម្មឌីជីថលផ្សេងៗទៀត(DAFPs) ដែលរួមមានអ្នកជំនាញបច្ចេកទេស និងអ្នកដឹកនាំ ដែលមកពីរដ្ឋាភិបាល និងស្ថាប័នគាំទ្រផ្សេងទៀត ដូចជាសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋ (SUCs) ដើម្បីឆ្ពោះទៅរកនិរន្តរភាព ភាពស៊ីជម្រៅ និងប្រជាប្រិយភាព ចំពោះគោលដៅនៃគម្រោងនេះ។
ក្នុងនាមជា ឌីអេអេ (DAA) គាត់ត្រូវចូលរួមការតំរង់ទិសបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាល ការធ្វើ បច្ចុប្បន្នភាព និងការផ្លាស់ប្តូរចំណេះដឹងជាមួយអ្នកជំនាញ ក៏ដូចជាសិក្ខាសាលារៀបចំធ្វើផែនការ ការប្រាស្រ័យ ទាក់ទង ការសម្ភាសន៍ ការសម្របសម្រួល ភាពជាអ្នកដឹកនាំ ការប្រាប់រឿង និងការប្រើប្រាស់កម្មវិធីឌីជីថល ជាក់លាក់មួយដែលគម្រោងស៊ីដ (SEEDS) ត្រូវបំពាក់បំប៉នដើម្បីជំរុញ ដល់ជំនួយការឌីជីថលកសិកម្មតាម សហគមន៍ (DAAs), អង្គការកសិករ (FOs) និង ក្រុមការងារគម្រោង (SEEDS) ផ្សេងទៀត អោយឈានទៅ រកវឌ្ឍនភាពការងារមួយយ៉ាងពិតប្រាកដ។
គំនិតផ្តួចផ្តើមរបស់ឌីអេអេ(DAA) ភាពទាន់ពេលវេលា ភាពច្នៃប្រឌិត ភាពក្លៀវក្លា និងវត្តមានរបស់ពួកគេ នៅក្នុង ភូមិ/ឃុំគោលដៅរបស់ពួកគេនឹងមានសារៈសំខាន់ក្នុងសកម្មភាពដូចខាងក្រោម៖
1. បង្កើតការសិក្សាស្ថានភាពមុន និងការវាយតម្លៃផលប៉ះពាល់ក្រោយការអនុវត្តគម្រោងស៊ីដ (SEEDS) ការអនុវត្តការវាស់វែង ទៅតាមបទដ្ឋានដែលបានផ្តល់ដោយគម្រោង។
2. ធ្វើផែនការ និងការអនុវត្តជាប្រចាំនូវការដឹកនាំការប្រាប់រឿង ព្រមទាំងសកម្មភាពដែល ពាក់ព័ន្ធជាមួយគម្រោង។
3. ការប្រមូល រៀបចំ និងដំណើរការវិភាគទិន្នន័យ និងការរំលេចចេញនូវចំណុចព័ត៌មានសំខាន់ៗ ដែលប្រមូល បានពីការ ប្រាប់រឿង។
4. បន្តរផ្ទៀងផ្ទាត់ព័ត៌មានដែលប្រមូលបានពីការដឹកនាំការប្រាប់រឿង។
5. ដោយប្រើកម្មវិធីអេប ត្រួតពិនិត្យទំនាក់នងនៃសាច់រឿង ដោយមានការជួយពីជនបង្គោលកសិកម្មឌីជីថល។
6. អនុវត្តការវាយតម្លៃចន្លោះប្រហោង/តម្រូវការ។
7. អនុវត្ត ដាក់បញ្ចូល និងបង្កប់ការរៀនសូត្រកសិកម្មឌីជីថលដែលទទួលបាន និងផ្តួចផ្តើមគំនិត កសាង បណ្តាញ ភ្ជាប់ទំនាក់ទំនង ការអនុវត្តជាក់ស្តែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ សម្ភារៈ (ប្រសិនបើមាន) ទៅនឹង ប្រតិបត្តិការស្នូលនៃ អង្គការកសិករ (FO) ។

ជំនួយការកសិកម្មឌីជីថលតាមសហគមន៍ ហៅកាត់ ឌីអេអេ (DAAs) ត្រូវតែ៖
1. ចូលរួមវគ្គបណ្តុះបណ្តាល សហការក្នុងការរៀបចំ និងដឹកនាំការរៀនសូត្រ និងវគ្គបណ្តុះបណ្តាលដែលបាន ទទួលជំនាញ ព្រមទាំងការតំរង់ទិស មិនត្រឹមតែក្នុងចំណោមកសិករខ្នាតតូចគោលដៅ ដែលចូលរួមប៉ុណ្ណោះ ទេ ប៉ុន្តែក៏មានប្រជាពលរដ្ឋ តាមភូមិដែលចាប់អារម្មណ៍ និងមានសក្តានុពលផងដែរ។
2. សម្របសម្រួលយ៉ាងជិតស្និទ្ធ និងរាយការណ៍ជាប្រចាំ ទៅក្រុមអនុវត្តគម្រោងស៊ីដ (SEEDS) និង/ឬជនបង្គោល នៅក្នុង អង្គការកសិករ (FO) និងសមាគមខាំបូដ្រា
3. ជូនដំណឹងអំពីការចូលរួមគ្រប់ គោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិទាំងអស់ និងរឿងរ៉ាវពាក់ព័ន្ធ ព្រមទាំង ការកើនឡើង និងការឆ្លុះបញ្ចាំងរឿងរ៉ាវកសិករខ្នាតតូចនៅក្នុងភូមិរបស់ពួកគេ។
4. ចូលរួម និងដឹកនាំក្នុងការធ្វើបទបង្ហាញអំពីតម្រូវការភូមិ និងផែនការវាយតម្លៃគម្លាត ដល់មន្ត្រីក្របខ័ណ្ឌ គោលនយោបាយ និងបទប្បញ្ញត្តិ (PRF officials)។ និង
5. ចូលរួមក្នុងការអនុវត្តន៍ការវាយតម្លៃមុន និងក្រោយការអនុវត្តគម្រោង។

លក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើស ជំនួយការកសិកម្មឌីជីថលតាមសហគមន៍ (DAA)
ដោយពិចារណាលើតួនាទី និងភារកិច្ចយ៉ាងសកម្មរបស់ឌីអេអេ (DAA) ពួកគេត្រូវមានលក្ខណៈសម្បត្តិដូច ខាងក្រោម៖
🗹 ជាអ្នករស់នៅយ៉ាងតិច 10ឆ្នាំ នៅក្នុងភូមិគោលដៅដែលត្រូវអនុវត្តគម្រោងស៊ីដ (SEEDS) មានកេរ្តិ៍ឈ្មោះល្អ និងមាន ឥទ្ធិពលនៅក្នុងភូមិ
🗹 លើកទឹកចិត្តចំពោះស្ត្រី ជាពិសេសយុវតីអាយុពី 18 ទៅ 40 ឆ្នាំ។
🗹 មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬបញ្ចប់ថ្នាក់ទី១២ ឡើងទៅ។
🗹 មានបទពិសោធន៍ការងារពីមុន (ផ្លូវការ ឬក្រៅផ្លូវការ) ឬបទពិសោធន៍ជាសមាជិក/ជាអ្នកដឹកនាំ (ក្រុម សហគមន៍ និង សមាគមន៍ផ្សេងៗ ។ល។)។
🗹 មានជំនាញនិងបទពិសោធន៍រៀបចំសហគមន៍ ជាពិសេសក្នុងការសម្របសម្រួល ការកសាងបណ្តាញ និងកិច្ចសហប្រតិបត្តិការ
🗹 បទពិសោធន៍យ៉ាងតិច៥ឆ្នាំ ជាអ្នកធ្លាប់ប្រើកុំព្យូទ័រ អាចរៀនជំនាញកុំព្យូទ័របន្ថែមដោយខ្លួនឯង អាចដោះស្រាយបញ្ហា ជាមូលដ្ឋាន និងកំហុសនៅក្នុងកម្មវិធី (software) ឬផ្នែករឹង (Hardware) បានខ្លះៗ។ មានផាសុកភាព ក្នុងការរៀនកម្មវិធីអេប (Application) និងមានសមត្ថភាពស្រាវជ្រាវរកឯកសារ សៀវភៅណែនាំ និងសម្ភារៈជំនួយផ្សេងៗទៀតតាមអ៊ីនធឺណិត។
🗹 មានចំណាប់អារម្មណ៍ និងភាពប៉ិនប្រសប់នៅក្នុងបច្ចេកវិទ្យាឌីជីថល វប្បធម៌ ឧបករណ៍ និងកម្មវិធីទូរស័ព្ទដែលប្រើនៅក្នុងការិយាល័យ ឬសាលារៀន អាជីវកម្ម ធនាគារ កសិកម្ម ទីផ្សារ ទំនាក់ទំនង និងការគ្រប់គ្រងអង្គភាព។
🗹 បទពិសោធន៍/លិខិតបញ្ជាក់ ដែលបង្ហាញពីបទពិសោធន៍ ឬចំណេះដឹងក្នុងការប្រមូលទិន្នន័យ/ព័ត៌មានតាមរយៈធ្វើការ សម្ភាសន៍លក្ខណៈបុគ្គល ការពិភាក្សាក្រុម និងការធ្វើកិច្ចសម្ភាសន៍មនុស្សសំខាន់ៗ។
🗹 មានជំនាញធ្វើការជាមួយមនុស្សទូទៅ (ភាពរួសរាយរាក់ទាក់ ការផ្តួចផ្តើមគំនិត គិតស៊ីជំរៅ និងវិធីសាស្ត្រសន្ទនា /កិច្ចពិភាក្សា/ប្រាប់រឿង យល់ពីតម្លៃរបស់មនុស្ស ការភ័យខ្លាច ក្តីសង្ឃឹម។ល។)។
🗹 លើកទឹកចិត្តចំពោះ សមាជិក ឬបុគ្គលិករបស់អង្កការកសិករ (ប្រសិនបើមិនមែនជាសមាជិកអង្គការកសិករ ត្រូវបានណែនាំដោយសមាជិកអង្គការកសិករ) ឬជាអ្នកគាំទ្ររបស់អង្គការកសិករ (FO)។
🗹 ការប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរបានល្អ ជាភាសារតំបន់ ភាសាជាតិ និងភាសាអង់គ្លេសកាន់តែប្រសើរ។
🗹 អោយតម្លៃការងាររបស់ DAA ថាមានប្រយោជន៍សម្រាប់ខ្លួនឯង អង្គការកសិករ (FO) និងភូមិរបស់ខ្លួន។
🗹 អាចបំពេញការងារយ៉ាងហោចណាស់ 15 ថ្ងៃធ្វើការក្នុងមួយខែ។
🗹 មានឆន្ទៈក្នុងការធ្វើដំណើរក្នុងឃុំ និងទៅតំបន់ជិតៗ ដែលស្ថាប័នពាក់ព័ន្នមានទីតាំងនៅ និងចូលរួមក្នុងព្រឹត្តិការណ៍ និងការងាររបស់គម្រោងស៊ីដ (SEEDS) តាមតម្រូវការគម្រោង។

លក្ខខណ្ឌដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរពាក្យសុំ (Cover Letter) និងប្រវត្តិរូបមានបិតរូបថត (CV) ដោយមានភ្ជាប់នូវឈ្មោះអ្នកធានាអះអាងយ៉ាងតិច៣នាក់។ សូមផ្ញើរមកតាមរយៈអ៊ីម៉ែលនិងតាមអាសយដ្ឋានខាងក្រោម ឬតាមរយៈសហគមន៍កសិកម្ម និង/ឬអង្គការកសិករដៃគូ ដែលបានភ្ជាប់ជូននៅក្នុងបញ្ជីខាងក្រោម។ អ្នកដែលត្រូវជ្រើសរើសមកសម្ភាសន៍ ទើបទទួលបានការអញ្ជើញ។
បញ្ជាក់៖ ស្រ្តី និងយុវតីអាយុពី ១៨ ទៅ៤០ឆ្នាំ ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ !
សហគមន៍គោលដៅ និងអាសយដ្ឋានទំនាក់ទំនង ដើម្បីដាក់ពាក្យ៖

ទំនាក់ទំនងដាក់ពាក្យមក៖
ការិយាល័យកណ្តាល សមាគមខាំបូដ្រា/CamboDHRRA
ផ្ទះលេខ៤៩បេ ផ្លូវ៣៦សូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ
អុីម៉ែល៖ info@cambodhrra.org
sim.socheat@gmail.com
ទូរសព្ទលេខ៖ 092777592/016223141