Oyuncular hızlı işlem bettilt yapmak için bağlantısını takip ediyor.

Kazancını artırmak isteyen oyuncular bahsegel promosyonlarını takip ediyor.

Bahis dünyasında yapılan araştırmalara göre ortalama oyuncu yılda 500 dolar kazanıyor ve bahsegel giriş bu kazancı artırmak için özel stratejiler sunuyor.

Kullanıcıların beklentilerini aşan hizmetleriyle bettilt fark yaratıyor.

Türk kullanıcılar, canlı rulet masalarında sohbet özelliğiyle diğer oyuncularla iletişim kurabilir; bettilt giriş bu etkileşimi destekler.

Home / News / Event / វគ្គបណ្តុះបណ្តាលស្តីពីការកែច្នៃនិងវេចខ្ចប់កសិផល

វគ្គបណ្តុះបណ្តាលស្តីពីការកែច្នៃនិងវេចខ្ចប់កសិផល

ថ្ងៃអង្គារ ៦កើត ដល់ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ដល់២២ ខែមករា ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងសមាគមបណ្តាញកសិករ និងធម្មជាតិ អង្គការ អូរីដា (OREDA) និងកាដ្រា(KADRA) ក្រោមការគាំទ្រថវិកាពីអង្គការវើលរីញូ (WorldRenew) សមាគមខាំបូដ្រា (CamboDHRRA)បានផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកផលិត និងមេដឹកនាំសហគមន៍ ចំនួន ៤៩នាក់(ស្រ្តី១៧នាក់) មកពីខេត្តកំពត កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ស្តីពី ការកែច្នៃ និងវេចខ្ចប់កសិផល ដែលប្រព្រឹត្តទៅនៅ ខេត្តកំពត រៀបចំដោយអង្គការOREDA សម្របសម្រួលដោយ បណ្ឌិត ចាយ ជីម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងលោក ហ៊ឹម នឿន ពីសមាគមខាំបូដ្រា។
ប្រធានបទសំខាន់ៗដែលបានលើកមកពិភាក្សារួមមាន៖ ប្រតិបត្តិការវេចខ្ចប់ផ្លែឈើ បន្លែ និងសាច់ នីតិវិធីប្រតិបត្តិការស្តង់ដាដើម្បីសុវត្ថិភាពផ្លែឈើស្រស់និងបន្លែ អនាម័យចំណីអាហារ វិធីសាស្ត្ររក្សាម្ហូបអាហារទុកអោយបានយូរ ការសម្ងួតម្ហូបអាហារ និងប្រព័ន្ធវេចខ្ចប់អាហារ និងការរចនាស្លាកសញ្ញា។
ការផ្សារភ្ជាប់អ្នកផលិត សហគមន៍កសិកម្ម ជាមួយគ្រឹះស្ថានស្រាវជ្រាវ និងអប់រំ ជាមធ្យោបាយមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ចំណេះដឹង និងមុខរបររបស់សមាជិកសហគមន៍ ព្រមទាំងចងក្រងនូវបទពិសោធន៍ជាក់ស្តែងរបស់ពួកគេដើម្បីចែករំលែកចំណេះដឹងបន្ត។
យើងជឿជាក់ ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការក្រោយការប្រមូលផល ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិផល ជាពិសេសការកាត់បន្ថយការខូចខាតក្រោយពេលប្រមូលផល និងការទទួលបានតម្លៃបន្ថែម។