Home / News / វគ្គបណ្តុះបណ្តាលស្តីពីទម្រង់សេដ្ឋកិច្ចសមូហភាពក្នុងការវិនិយោគ កសិកម្មប្រកបដោយការទទួលខុសត្រូវ

វគ្គបណ្តុះបណ្តាលស្តីពីទម្រង់សេដ្ឋកិច្ចសមូហភាពក្នុងការវិនិយោគ កសិកម្មប្រកបដោយការទទួលខុសត្រូវ

សមាគមខាំបូដ្រា/CamboDHRRA បានរៀបវគ្គបណ្តុះបណ្តាលស្តីពីទម្រង់សេដ្ឋកិច្ចសមូហភាពក្នុងការវិនិយោគ កសិកម្មប្រកបដោយការទទួលខុសត្រូវដល់សមាជិក និងដៃគូរបស់ ខាំបូដ្រា/CamboDHRRA ដែលប្រព្រិត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារឌីវីត ភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន១៦នាក់ ស្រ្តី០៤នាក់។ ក្នុងគោលបំណង ១. ផ្សព្វផ្សាយគោលការណ៍ CFS RAI និង AGRAI និងការយល់ដឹងអំពីគោលការណ៍ RAI និងសារៈសំខាន់នៃការវិនិយោគកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម ២. គោលការណ៍កំណត់ការវិនិយោគប្រកបដោយការទទួលខុសត្រូវ។ ឧទាហរណ៍នៃការរៀបចំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ; ឧបករណ៍ និងដំណើរការអាជីវកម្ម។ ៣. ទម្រង់ជាមូលដ្ឋាននៃការវិនិយោគសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។
ជាលទ្ធផល អ្នកចូលរួមបានទទួលនូវវគ្គបណ្តុះបណ្តាលនេះរយៈពេលពីរថ្ងៃពេញ និងទទួលបានចំណេះដឹងជាមូលដ្ឋានអំពី CFS RAI, AGRAI និងទម្រង់ជាមូលដ្ឋាននៃការវិនិយោគសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម ហើយប្តេជ្ញាថានឹងសម្របសម្រួលបន្តដល់ស្ថាប័ន និងសហគមន៍របស់ពួកគេពីគោលការណ៍ទាំងនោះ ជាពិសេសក្នុងការជម្រុញអោយមានការចូលរួមបន្ថែមទៀតនូវស្រ្តី និងយុវជនលើវិស័យកសិកម្មឌីជីថលនេះ៕