Home / News / Event / កិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារគាំទ្រសហគមន៍កសិកម្ម

កិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារគាំទ្រសហគមន៍កសិកម្ម

ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សមាគមខាំបូដ្រាបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារគាំទ្រសហគមន៍កសិកម្ម ដែលមានអ្នកចូលរូមសរុប១២នាល់(ស្រ្តី២នាក់) ដែលតំណាងអោយអង្គការកសិករ អង្គការក្រៅរដ្ឋាភិបាល និងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុដែលធ្វើការក្នុងវិស័យកសិកម្ម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
– ចែករំលែកវឌ្ឍនភាពរបស់ក្រុមការងារគាំទ្រសហគមន៍កសិកម្ម
– ពិភាក្សា និងអនុម័តលើផែនការសកម្មភាពរួមគ្នារបស់ក្រុមការងារប្រចាំឆ្នាំ២០២២
– កសាងភាពជាដៃគូកសិធុរកិច្ចដើម្បីគាំទ្រសហគមន៍កសិកម្ម ដែលទាក់ទងនឹងទទួលបានដើមទុន និងទីផ្សារ