វគ្គបណ្តុះបណ្តាលស្តីពីការកែច្នៃនិងវេចខ្ចប់កសិផល

ថ្ងៃអង្គារ ៦កើត ដល់ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ដល់២២ ខែមករា ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងសមាគមបណ្តាញកសិករ និងធម្មជាតិ អង្គការ អូរីដា (OREDA) និងកាដ្រា(KADRA) ក្រោមការគាំទ្រថវិកាពីអង្គការវើលរីញូ (WorldRenew) សមាគមខាំបូដ្រា (CamboDHRRA)បានផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកផលិត និងមេដឹកនាំសហគមន៍ ចំនួន ៤៩នាក់(ស្រ្តី១៧នាក់) មកពីខេត្តកំពត កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ស្តីពី ការកែច្នៃ និងវេចខ្ចប់កសិផល ដែលប្រព្រឹត្តទៅនៅ ខេត្តកំពត រៀបចំដោយអង្គការOREDA សម្របសម្រួលដោយ បណ្ឌិត ចាយ ជីម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងលោក ហ៊ឹម នឿន ពីសមាគមខាំបូដ្រា។ ប្រធានបទសំខាន់ៗដែលបានលើកមកពិភាក្សារួមមាន៖ ប្រតិបត្តិការវេចខ្ចប់ផ្លែឈើ បន្លែ និងសាច់ នីតិវិធីប្រតិបត្តិការស្តង់ដាដើម្បីសុវត្ថិភាពផ្លែឈើស្រស់និងបន្លែ អនាម័យចំណីអាហារ …

Read More »

CamboDHRRA’s Board of Directors Meeting

On 14th Jan 2021, CamboDHRRA organized virtual Board of Directors Meeting via Zoom with participation by 6 persons who are Chairperson, vice chair, treasurer, BoD members and Secretary General under facilitation by Mr. Pan Sopheap, Chairperson of Board of Directors. The meeting focused on the following agendas: ♧. Opening remark …

Read More »

Farmer and Nature Net Association (FNN) Announcement (Very Urgent)

Farmer and Nature Net Association (FNN) is a national farmer organization that acts as an umbrella to represent and serve the interests of self-help and village based farmer associations, agricultural cooperatives, and provides technical assistances on capacity building, value chains, market linkages, agricultural techniques and networking. In general, the majority …

Read More »

ការលើកទឹកចិត្តយុវជនវិនិយោគកសិកម្មប្រកមដោយការទទួលខុសត្រូវនៅប្រទេសកម្ពុជា

ការចូលរួមរបស់យុវជនក្នុងវិស័យកសិកម្ម គឺជាប្រធានបទលេចធ្លោមួយនាពេលថ្មីៗនេះ ហើយបានបង្កើន របៀប​វារៈ​​នៃការអភិវឌ្ឍន៍ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ថាយុវជនបានក្លាយជាមនុស្សដែលមិនចូលចិត្តនឹងការងារកសិកម្ម។ ស្របពេលជាមួយគ្នានេះដែរ ចំនួនប្រជាជននៅតាមទីក្រុងមានការកើនឡើងជាលំដាប់ និងរីកចម្រើនឥត ឈប់ឈរ​រួមជាមួយនឹងមានការផ្លាស់ប្តូរផលិតកម្ម និងការប្រើប្រាស់ម្ហូបអាហារយ៉ាងខ្លាំងក្នុងលំនាំវិធីផ្សេងទៀត ដែល​បង្កហានិភ័យដល់សន្តិសុខស្បៀងសម្រាប់មនុស្សគ្រប់រូប នាពេលអនាគត។ ​ដូច្នេះ កិច្ចការចាំបាច់បំផុតនោះគឺ ការគាំទ្រពីតួអង្គនានា និងអ្នកពាក់ព័ន្ធដើម្បីពង្រីកការវិនិយោគប្រកបដោយការទទួលខុសត្រូវនៅក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ។ អង្គការអាស៊ាដ្រា(AsiaDHRRA) ក្នុងការងារកសាងកិច្ចសហប្រតិបត្តិការ និងពង្រឹងយន្តការឆ្ពោះទៅរក​ការសំរេច​​បាន​​នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព(SDG) និងរបៀបវារៈទស្សវត្សកសិកម្មជាលក្ខណៈគ្រួសារ របស់​​អង្គការ​ស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ​(FAO) បានចាប់ដៃគូជាមួយអង្គការFAO ក្នុង​​ការធ្វើ​មូលដ្ឋានីយកម្ម​នៃ​​“​ការគាំទ្រការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធ​កសិកម្ម​​និងស្បៀងអាហារ​ ”សម្រាប់​​​​កម្ម​វិធីរបស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍។ សមាគមខាំបូដ្រា (CamboDHRRA) ដែលជាសមាជិករបស់អង្គការអេស៊ាដ្រា បានសហការជាមួយសមាជិក​របស់ខ្លួនដើម្បីអនុវត្តន៍កម្មវិធី “ការពង្រឹងសមត្ថភាព និងលើកកម្ពស់យុវជនក្នុងការវិនិយោគកសិកម្មប្រកបដោយ ការទទួលខុសត្រូវ(RAI)នៅក្នុងប្រទេសកម្ពុជា” ក្នុងគោលបំណងបង្កើនការយល់ដឹង និងធ្វើសកម្មភាព​រួមគ្នាទាក់ទងនឹង RAI រួមមាន ការបង្កើនបរិយាកាសអំណោយផល ការពង្រឹងសមត្ថភាពដល់យុវជន ស្ត្រី និងភាគីពាក់ព័ន្ធ​ ធ្វើអោយ​ប្រសើរឡើងនូវ​ការត្រួត​ពិនិត្យ​ ​និង​ការវាយតម្លៃពីនិន្នាការ និងផលប៉ះពាល់នៃរបៀបវារៈនេះ​ ជាពិសេពីសារៈសំខាន់នៃ​ការចូលរួម និងផ្តល់​អំណាច​​ដល់យុវជន និងស្រ្តីក្នុងវិស័យកសិកម្ម។ ឯកសារនេះ​ គឺជាការចងក្រងអនុសាសន៍សំខាន់ៗ …

Read More »

PROJECT OFFICER WITH FARMER AND NATURE NET ASSOCIATION (FNN), URGENTLY

Farmer and Nature Net Association (FNN) is a national farmer organization that acts as an umbrella to represent and serve the interests of self-help and village based farmer associations, agricultural cooperatives, and provides technical assistances on capacity building, value chains, market linkages, agricultural techniques and networking. In general, the majority …

Read More »

Youth in agriculture investment platform building

Kampong Speu province, 26 November 2019 CamboDHRRA organized youth in agriculture group meeting in Thporng district, Kampong Speu province in order to formulate youth in agriculture investment group and to seek understanding their genuine needs for capacity development in terms of individual, organization and enabling environment. There were 13 youths …

Read More »

ខាំបូដ្រា ជាសមាគមថ្មីមួយដែលបង្កើតដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងគុណភាពជីវិតកសិករ

ភ្នំពេញ​៖ សមាគម​ភាពជា​ដៃគូ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ជនបទ (​ខាំ​បូ​ដ្រា​) ដែល​ធ្វើ​ការងារ​ផ្តោតលើ​កសិកម្ម បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។ សមាគម​ថ្មី​នេះ បង្កើតឡើង​ព្រោះ​ចង់ឃើញ​ប្រជាកសិករ​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ជួយ​ឲ្យ​ការរស់នៅ​របស់​កសិក​រ​មាន​គុណភាព​ជីវិត និង​ភាពថ្លៃថ្នូរ​។ ​លោក ហ៊ឹម នឿន អគ្គលេខាធិការ​ខាំ​ប្រូ​ដ្រា បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​នោះ​ថា ខាំ​ប្រូ​ដ្រា​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព របស់​អង្គការ​កសិករ លើ​ផ្នែក​បច្ចេកទេស ជំនួញ និង​ការអភិវឌ្ឍ​ស្ថាប័ន ក៏ដូចជា​ស្វែងរក​ទីផ្សារ និង​ដើមទុន​វិនិយោគ​សម្រាប់​អង្គការ​កសិករ​នោះ​។ សមាគម​កសិកម្ម​ថ្មី​មួយ​នេះ ក៏មាន​បំណង​ធ្វើឱ្យ​ប្រសើរឡើង នូវ​បរិយាកាស​អំណោយផល សម្រាប់​អាជីវកម្ម​របស់​កសិក​រ ដែលមាន​ប្រសិទ្ធភាព និង​ប្រាក់ចំណេញ​សមរម្យ​។ ​ក្នុងន័យនេះ ខាំ​បូ​ដ្រា នឹង​ផ្តល់​ការគាំទ្រ​បច្ចេកទេស កសិពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន កៀរគរ​ធនធាន សម្របសម្រួល​បរិយាកាស​អំណោយផល សម្រាប់​អង្គការ​កសិករ និង​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​កសិកម្ម និង​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ​។ លោក ហ៊ឹម នឿន បន្ថែម​ដូច្នេះ​៖  ខាំ​បូ​ដ្រា នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល រវាង​កសិករ និង​ទីផ្សារ …

Read More »

ផលិតវិដេអូរស្តីពីយុវជន និងក្នុងវិស័យកសិកម្ម

ដោយសារការរីករាលដាលជំងឺ កូវីដ១៩ យើងពិតជាមានបញ្ហាខ្លះៗក្នុងការអនុវត្តន៍សកម្មភាព អោយបានដូចប្រក្រតី ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទង នឹងសារ:ប្រយោជន៏នៃការវិនិយោគ កសិកម្ម ព្រមទាំងភ្ជាប់ពួកគេទៅនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្រលើគំនិតផ្តួចផ្តើមផ្តើម របស់ពួកគេ។ តែទោះយ៉ាងណាក៏ដោយ យើងជឿជាក់ថា ការផលិតវីដេអូខ្លីៗ ស្តីពីសកម្មភាព និងបទពិសោធន៍ របស់យុវជនក្នុងវិស័យកសិកម្ម ក៏អាចជាម្រើសមួយប្រសើរផងដែរ សម្រាប់ទំនាក់ទំនងពួកគេ ទៅនឹងអ្នកពាក់ព័ន្ធ ព្រមទាំងទាក់ទាញយុវជនផ្សេងទៀតអោយងាកមករកការងារកសិកម្ម ដែលជាមុខរបរដ៏សំខាន់សម្រាប់កែលម្អរគុណភាពជីវិតរបស់ពួកគេ។ ចូលរួមជាមួយពួកយើង ដើម្បីអនាគតយុវជន សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។

Read More »