វគ្គបណ្ដុះបណ្ដាល ស្ដីពីការធ្វើទីផ្សារកសិផលសរីរាង្គ

ជាមួយនឹងការចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពកសិករវ័យក្មេង ខាំបូដ្រា(CamboDHRRA)និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃស្តីពីការធ្វើទីផ្សារកសិផលសរីរាង្គ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ ។ គោលបំណងនៃការបណ្តុះបណ្តាលគឺ៖ – ដើម្បីផ្តល់ចំណេះដឹងដល់កសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ ក្នុងការធ្វើទីផ្សារផលិតផលសរីរាង្គ។ – ដើម្បីពង្រឹងសមត្ថភាពកសិករវ័យក្មេង ស្រ្តី និងបុគ្គលិកបច្ចេកទេសនៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការកសិករ លើស្តង់ដារគុណភាពនៃផលិតផលកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលអាចផ្តល់ប្រាក់ចំណេញបាន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង តាមរយៈកិច្ចប្រជុំពីចម្ងាយ ដែលមានអ្នកចូលរួមសរុប៦៧នាក់ ដែលមកពីតំណាងយុវកសិករ យុវសហគ្រិន អង្គការសង្គមស៊ីវិល អង្គការកសិករថ្នាក់ជាតិ និងសហគមន៍កសិកម្ម។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលសំខាន់ៗផ្តោតលើ គោលការណ៍ទីផ្សារ គុណភាពផលិតផល ការកំណត់តម្លៃ ការកសាងទំនាក់ទំនងយូរអង្វែង ការធ្វើទីផ្សារផ្ទាល់ និងការសហការណ៍ធ្វើទីផ្សារ។ #CamboDHRRA #NGOF #AsiaDHRRA #youthRAI

Read More »

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ផលិតកម្មបន្លែ

ថ្ងៃទី ០៩-១១ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាមបណ្តាញកសិករ និងធម្មជាតិ​ ក្នុងក្របខណ្ឌគម្រោង RECOVER ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប តាមរយៈអង្គការ DCA PIN និង VSO ខាំបូដ្រាបានផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូប ង្គោលស្តីពី ផលិតកម្មបន្លែ ដល់កសិករឆ្នើមនិងបុគ្គលិកចំនួន ៣៨នាក់ ក្នុង១៧នាក់ជាស្រ្តី មកពីខេត្តចំនួន៥ (កំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង)។

Read More »

Job Announcement_Program Officer

CamboDHRRA is one of the national network platforms that mobilizes agriculture-related institutions and people to work together to improve agriculture production and market linkages that benefit farmers and their communities. CamboDHRRA initiated since 18 March 2019 by group of institutions who are working on agriculture and rural development supported. CamboDHRRA …

Read More »

CamboDHRRA Telegram Channel

We are pleased to launch our Telegram Channel! Join the Channel via: https://t.me/CamboDHRRA Through this channel, we aim to share with you the programs/events that organize, activities that we do, rural and agricultural development knowledge as well as updates on agriculture-related news. Thank you!

Read More »

ការចែករំលែកបទពិសោធន៏ស្តីពី ការកសាងភាពធន់របស់យុវជនក្នុងការវិនិយោគកសិកម្មក្នុងបរិបទកូវីដ-១៩

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជម្រាបជូនលោក លោកស្រី នាងកញ្ញា​ និងប្រិយភាពទាំងអស់ថា ដើម្បីគាំទ្រ និងកសាងភាពធន់ដល់យុវជនក្នុងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ​​​ ក្រោមកិច្ច សហការរវាង FAO​ និងអង្គការ​អាស៊ាដ្រា (AsiaDHRRA) សមាគមខាំបូដ្រានឹងរៀបចំ ការចែករំលែកបទពិសោធន៏តាមអនឡាញ (ZOOM) ស្តីអំពី​ការកសាងភាពធន់របស់យុវជនក្នុងការវិនិយោគកសិកម្មក្នុងបរិបទកូវីដ-១៩។ កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចាប់ផ្តើមពីម៉ោង៨៖៣០ នាទី ដល់ម៉ោង ១២ៈ០០ ថ្ងៃត្រង់ ក្នុងគោលបំណងដើម្បី៖ ធ្វើការចែករំលែកនូវគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធមួយចំនួន ​និងវឌ្ឍនភាពដែលបាននឹងកំពុងធ្វើ​​ ដើម្បីគាំទ្រ និងកសាងភាពធន់ដល់យុវជនក្នុងការវិនិយោគកសិកម្ម។ ការចែករំលែកនូវ គំនិតផ្តួចផ្តើម​ អនុសាសន៍នានាក្នុងការអភិវឌ្ឍវិធានការណ៍ ឬកម្មវិធីក្រោយជំងឺរាតត្បាត​កូវីដ១៩។ វាគ្មិនកិត្តយសដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានតំណាងបណ្តាញយុវកសិករ ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិល ដូចបានភ្ជាប់។ សូមអញ្ជើញចូលរួមជាមួយយើងខ្ញុំ។សូមអរគុណ!

Read More »

Gender Scoping to Enhance Development in Responsible Agricultural Investment in Cambodia

The report on Gender Scoping to Enhance Development in Responsible Agriculture Investment is funded by FAO and AsiaDHRRA through CamboDHRRA. The study aims to contribute to strengthening innovations, identifying strategic policy options and program actions, and improving understanding of the development narratives of gender and youth in the context of …

Read More »

CamboDHRRA participates in APFSD8 side event “Multistakeholder Partnerships: Antidote to COVID-19 and Booster to SDG Action”

22 March 2021, online via ZOOM: Regional organizations from CSOs, governments, UN agency, came together to showcase initiatives on Covid19 recovery and the SDGs under review and update participants on regional frameworks and action plans to overcome the pandemic. The main topics shared during the event such as the works …

Read More »

តើលោកអ្នកកំពុងស្វែងរកឯកសារស្តីពី #បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី មែនទេ?

ពេលនេះលោកអ្នកអាចរកបានតាមរយ:ក្រុមការងារយើងខ្ញំ! សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អង្គការជំនួយព្រះវិហារដាណឺម៉ាក (DCA)​ដែលបានគាំទ្រថវិកា ក្នុងការចងក្រងឯកសារដ៏មានសារៈសំខាន់នេះ។ សូមអរគុណលោកបណ្ឌិត ចាយ ជីម ព្រឺទ្ធបុរសរង មហាវិទ្យាកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យ​ភូមិន្ទ​​កសិកម្ម ដែលបានផ្តល់ចំណេះដឹងដល់មេដឹកនាំ និងសមាជិកសហគមន៍កសិកម្ម និងចងក្រងសៀវភៅ​ណែនាំពីបច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ដ៏មានសារ:សំខាន់នេះចេញជារូបរាងឡើង។ យើងខ្ញុំជឿជាក់ថា សៀវភៅនេះនឹងក្លាយជាឯកសារយោងដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវរបស់​សហគមន៍កសិកម្ម ប្អូនៗជានិស្សិត និងផលិតករដែលពាក់ព័ន្ធ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍ​ខ្សែច្រវ៉ាក់តម្លៃដំណាំចន្ទីនៅប្រទេសកម្ពុជា។ Click Here To download

Read More »